Let's listen to "បទគោរពទង់ជាតិ" now

Let's listen to"បទពង្សាវតារខ្មែរ" now

កំនាព្យផ្សេងៗ


បទសរភញ្ញ
សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្ដាល មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាត់បាត់ អាចកាត់សង្សារនិងទុក្ខបាន ។
សាសនាព្រះអង្គនៅសព្វថ្ងៃ ឲ្យមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបាន កាន់តាមលំអានបានក្ដីសុខ ។
ឥតមានសុខណាស្មើក្ដីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាត់ចាកទុក្ខ
តាំងពីលើកនេះតទៅមុខ ក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។
ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងសព្វថ្ងៃ
រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ សុទ្ធតំណាងអង្គព្រះចេស្ដា
សូមគុណត្រៃរ័ត្នជួយខេមរា ឲ្យបានសុខាតរៀងទៅ៕


 

បងឃ្លាត​តែ​កាយ But think of you!

បងឃ្លាត​តែ​កាយ But think of you!
Monday បងចង់ Visit ពៅ
Tuesday បងត្រូវ​ go hiking
Wednesday រៀម​គិត buy a ring
Thursday ​បង bring it to you
Friday រៀមគិត say good bye
Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ
Sunday airplane ហោះ​ចេញទៅ
Please ពៅ don’t say I ទៅរៀន
I will sent you some Money
ទុកគ្រាន់ជីវី pay something
Powder bracelet និង ទំនិញ
ដែល​រូប​ស្ងួន think ថាសំខាន់
Twelve months មិនយូរទេ darling
Please ពៅ​កុំ think I jilt you
When I return I គិតគូ
Marry និង you ជាប្រាកដ
ដកស្រង់ពី ៖ សប្បាយ សប្បាយ
អ្នករត់ម៉ូតូឌុប

អ្នករត់ម៉ូតូឌុប
ទ្រីនៗទ្រឺនៗលឿនដូចហោះ
ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់
ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ
ថ្ងៃខ្លះឌុបតាយាយមីងអ៊
ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាត
មុខជូរដូចត្មាតដេកចាំព្រៃ
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ
បានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ី
រំភើបដួងចៃតែម្នាក់ឯង
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ
វត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែង
ប្រឹងប្រែងញើសហូរប្តូរជីវិត
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត
ហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត
ម៉ែឪក្រពិតឯស្រុកស្រែ
មួយថ្ងៃសន្សំខំតក់ៗ
រកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេ
សូមព្រះយាងថែលុះភ្លឺស្វាង
ដោយ ៖ អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍

កំណាព្យ
បងសូមលាអូនទៅសិក្សា
បងសូមលាអូនទៅសិក្សា
តាមពាក្យសន្យាប៉ាម៉ាក់បង
សូមអូនថែរក្សាខ្លួនផង
ព្រោះអីរូបបងឆ្ងាយពិសី
មាសស្ងួនកុំបារម្ភទុក្ខព្រួយ
ចិត្តបងមានមួយនោះគឺស្រី
អូនជាខ្មែរមារយាទថ្លាថ្លៃ
បងសូមបេតីតែស្រីខ្មែរ
សូមអូនអាសូរដល់ចិត្តបង
កុំងាកបែរខ្នងរាប្រួលប្រែ
សេចក្តីស្មោះត្រង់នៃស្រីខ្មែរ
អូនគប្បីថែខ្ជាប់ក្នុងប្រាណ
បងសូមសន្យានិងអូនថា
ពីរឆ្នាំទៀតណាកែវកល្យាណ
នោះយើងទាំងពីរគង់តែបាន
សេចក្តីសុខសាន្តនៃស្នេហ៍យើង
កំណាព្យ

អនិច្ចាសិល្បៈខ្មែរ



គួរឱ្យអនិច្ចានិងហួសចិត្ត
វាគឺរឿងពិតមិនម៉ែនមុសា
នូវកេរ្តិ៍ដំណែលសិល្បៈដូនតា

ពេលនេះប្រែជាធ្លាក់ក្នុងអវចី

បំបូរហូរហៀរក្រុមហ៊ុនផលិត
តែមិនបានគិតនិងឱ្យតម្លៃ
សិល្បៈដូនតាធ្លាប់តែល្បាញល្បី

មិនបង្កើតថ្មីចាំតែចម្លង

អ្នកខ្លះតាំងខ្លួនជា Super Star
ច្រៀងស្រែកឡូឡាស្តាប់មិនទំនង
ខ្លះទៀតCopyយកបទរៀមច្បង

ខ្លះអួតអ្នកផងច្រៀងបទបរទេស

បទចិនអង់គ្លេសកូរ៉េឬសៀម
ខ្មែរអាចច្រៀងតាមបានយ៉ាងពិសេស
មិនខ្វល់គេថាលួចបទបរទេស

បើតែយ៉ាងនេះខ្មែរនឹងវឹកវ

មិនគួរចង់មានបានដោយការលួច
គេនឹងប្រដូចយើងថាជាចោរ
ដូចពួកអាសៀមចោទរឿងអង្គរ

តើខ្មែរត្រេកអរទទួលយកទេ ?







កំណាព្យ

ឱវាទព្រះពុទ្ធ
ព្រះពុទ្ធឱវាទបីប្រការ
ទុកជាសាសនាព្រះជិនស្រី
ប្រដៅសត្វលោកទាំងប្រុសស្រី
បានសុខសួស្តីដូចប្រាថ្នា
ទីមួយហាមសាងអំពើរបាប
លាមកឆ្អេះឆ្អាបគ្រប់អាត្មា
ដូចជនជាប់គុកគួររអា
បានមានផល្លាគួរស្មាលា
កុំសាងអាក្រក់នាំក្តីទុក្ខ
បាបជាជង្រុកកម្មវេរា
បីដូចស្រមោលយើងគ្រប់គ្នា
តាមគ្រប់វេលាទាំងយប់ថ្ងៃ
ទីពីរត្រូវសាងអំពើល្អ
កុសលបវរអចិន្ត្រៃយ៍
សន្តោសសង្គ្រោះអធ្យាស្រ័យ
ការមានតម្លៃត្រូវខ្ញីឃ្មាត
សាងល្អជាថ្នូរដូរយកសុខ
ជាស្បៀងកប់ទុកកុំរវាត
ជាតិនេះជាតិក្រោយគ្មានទុក្ខបៀត
បុណ្យជួយគ្រប់ជាតិដល់និពាន
ទីបីអប់រំទូន្មានចិត្ត
ឱ្យល្អប្រណីតមិនបំពាន
កុំល្មោភចង់បានមិនខ្មាសអៀន
សន្តោសត្រូវរៀនមានមេត្តា
ចិត្តជាប្រមុខជាប្រធាន
ទប់ចិត្តទើបមានក្តីសុខា
កុំបីភ្លើតភ្លើនក្នុងទោសា
ពាលាមោហាអបាយមុខ
ឱវាទទាំងបីត្រូវចងចាំ
ធ្វើតាមបណ្តាំព្រះផ្តាំទុក
គ្រប់ពេលវេលាជាត្រីមុខ
យើងពិតបានសុខសាន្តរៀងអើយ
ដោយ ភិក្ខុ វ៉ង់ សុភស្ត

ស្រឡាញ់ស្ទើរតែលេប

! កែវនិមល
ចិត្តបងខ្វាយខ្វល់
ព្រោះតែនឹកស្រី
បងស្ទើរតែឆ្កួត
ភ្លឹកស្មារតី
ចង់ប្រាប់ពិសី
ថាបងស្រឡាញ់
ចង់ស្រែកឱ្យលាន់
ឱ្យបានរាប់ពាន់
ពាក្យថាស្រឡាញ់
រូបអូនស្អាតណាស់
សក់រួញអង្កាញ់
បងសូមស្រឡាញ់
តែអូនមួយនាក់
ជួនកាលបងខឹង
ពេលកែវព្រលឹង
មានប្រុសរាក់ទាក់
បងប្រច័ណ្ឌអូន
តែរូបស្រីម្នាក់
បងសូមរួមរ័ក
លុះអវសាន
ទោះកើតជាតិណា
បងសូមប្រាថ្នា
ជួបកែវកល្យាណ
គ្រប់ភពគ្រប់ជាតិ
ផ្ញើជីវិតប្រាណ
សូមឱ្យបងបាន
ជួបតែពៅស្រី
ពេលអូនស្ងាត់ឈឹង
បងព្រួយទន្ទឹង
មើលតែផ្លូវស្រី
ថាតើរូបអូន
សុខទុក្ខឬអ្វី ?
បងស្ទើរតែក្ស័យ
ព្រោះតែព្រួយអូន
សូមអូនមេត្តា
ទៅណាមកណា
រក្សាថែខ្លួន
ឱ្យដំណឹងផង
តាមអ៊ិ-មេលអូន
កុំភ្លេចណាស្ងួន
ព្រោះបងទន្ទឹង




បណ្តាំចុងក្រោយរបស់មាតាបិតា
ប៉ាម៉ាក់គាត់តែងប្រាប់ខ្ញុំថា
ឱ្យខំធ្វើការសន្សំប្រាក់
រកបានហើយត្រូវចេះទុកដាក់
ព្រោះអំណាចប្រាក់ជួយយើងបាន
កូនអើយបើយើងរកប្រាក់គ្មាន
អ្នកផងបំពានលើខ្លួនប្រាណ
គេមើលថោកកូនដូចតិរច្ឆាន
កូនគង់តែបានជួបក្តីទុក្ខ
ប៉ាម៉ាក់មិនចង់បានអ្វីទេ
ចង់ឃើញមាសមេបានក្តីសុខ
មុនគ្រាខ្លួនផុតកម្មអស់ទុក្ខ
ពីនេះទៅមុខគ្មានម៉ាក់ប៉ា
ពេលម៉ាក់ប៉ាស្លាប់ចាកកូនទៅ
សូមកូនមាសពៅចុងរក្សា
តាំងខ្លួនឱ្យខ្ជាប់ក្នុងធម៌អាថ៌
ព្រមទាំងរក្សាប្រទេសផង
ដោយៈ ឈន់ សុទ្ធិពង្ស


ដំបូន្មានមាតាបិតា
កូនថាសម័យទំនើបថ្មី
ត្រូវទិញឡានថ្មីទើបសង្ហា
ទាំងទូរសព្ទនាឡិកា
ទៅណាមកណាមិនខ្មាសគេ
ឯប៉ាម៉ាក់គាត់បានពោលថា
ឡានថ្មីនោះណាមិនបាច់ទេ
ទូរសព្ទនាឡិកាទ្វេ
គ្រាន់មានដូចគេក៏បានហើយ
កូនម៉ែគួរតែសន្សំប្រាក់
ត្រូវផ្ញើទុកដាក់ក្នុង Bank អឺយ
ខំរកស៊ីកុំធ្វើព្រងើយ
គ្រាខ្លួនចាស់ហើយមិនលំបាក
ទោះកូនមានទូរសព្ទថ្មី
ពេលកូននិយាយប្រាក់ចេញចាក
អស់ប្រាក់ហើយកូនគង់លំបាក
ព្រោះខ្មែរនោះយ៉ាករកប្រាក់ណាស់