Let's listen to "បទគោរពទង់ជាតិ" now

Let's listen to"បទពង្សាវតារខ្មែរ" now

រឿងកំប្លែង

ខ្លាចគ្រូ

លោកតាពីរនាក់អង្គុយសន្ទនាគ្នា ៖

-កាលជំនាន់ពួកយើងនៅក្មេង សិស្សខ្លាចគ្រូណាស់ តែឥឡូវមិនត្រឹមតែអត់ខ្លាចគ្រូប៉ុណ្ណោះទេជួនកាលគ្រូខ្លាចសិស្ស

ទៀតផងក៏មាន ។

-លោកបងកុំនិយាយម៉ៅទាំងអស់អ៊ីចឹង? នៅមានសិស្សខ្លាចគ្រូខ្លះដែរ ។

-ពួកសិស្សខ្ជិលមែនទេ?

-មិនមែនសិស្សខ្ជិលទេ គឺសិស្សស្រីៗខ្លាចលោកគ្រូ “ញ៉ែ” ។


ធានាឈ្នះ

លោកមេធាវីនិយាយជាមួយកូនក្តី ៖

-ជាមួយហេតុផលដែលលោកប្រាប់ខ្ញុំនេះ ខ្ញុំធានាថាលោកពិតជាឈ្នះមួយរយភាគរយ ។ គូបដិបក្ខរបស់លោក

ទោះមានមេធាវីពូកែយ៉ាងណាក៏មិនអាចទប់ទល់ពួកយើងរួចដែរ ។

-បើអ៊ីចឹងខ្ញុំសម្រេចចិត្តឈប់ប្តឹងហើយ ។

-ម៉េចអ៊ីចឹង ?

-ព្រោះហេតុផលដែលខ្ញុំប្រាប់លោកជាហេតុផលរបស់គូបដិបក្ខ មិនមែនរបស់ខ្ញុំឯណា
ល្បិចរកប្រពន្ធ
ជីមី ប្រាប់ថម ដែលជាមិត្តរបស់ខ្លួន ៖

-ខ្ញុំបរាជ័យទៀតហើយ។នាងនោះទោះបីដឹងថាខ្ញុំមានទ្រព្យសម្បត្តិច្រើនក៏នៅតែមិនព្រម
រៀបការជាមួយខ្ញុំ។

-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?

-ខ្ញុំប្រាប់តាមត្រង់ថាអាយុ ៥០ ឆ្នាំ ។

-អ៊ីចឹងបានជាបរាជ័យ ។

-ចុះអាយុ ៥០ ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?

-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថា ឯង អាយុ ៧០ឬ ៧៥ ឆ្នាំដែរ ។

ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់ បានក្តោបក្តាបទ្រព្យសម្បត្តិ របស់ឯងមុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក

ប្រពន្ធក្មេងរបស់ប្រុសមានទ្រព្យសម្បត្តិច្រើន?

ខ្វាក់ក្លែងក្លាយ

អ្នកដំណើរម្នាក់បោះក្រដាសប្រាក់ដុល្លារ ចូលកំប៉ុងអ្នកសុំទាន តែក្រដាសប្រាក់ត្រូវខ្យល់បក់ប៉ើងទៅម្ខាងចម្ងាយ

ប្រហែលពីរម៉ែត្រ ។ អ្នកសុំទានស្ទុះតាមក្រដាសប្រាក់មួយដុល្លារជាប់ ។ឃើញដូច្នេះអ្នកដំណើរបើកភ្នែកធំៗ ៖

-យី, ឯងមិនមែនខ្វាក់មែនទែនឯណា។ ប៉ុន្មានថ្ងៃដើរកាត់ទីនេះខ្ញុំខំតែជឿថា ឯងជាមនុស្សខ្វាក់ ។ អ្នកសុំទានលើកដៃឃាត់ ៖

-កុំមាត់ឮពេក ។ អ្នកសុំទានដែលចំណាំ តែអង្គុយសុំលុយត្រង់កន្លែងនេះគេអត់មកទេ ។ខ្ញុំចូលជំនួសគេមួយ

ពេលរកលុយចាយតើ ។

-ចុះអ្នកសុំទានខ្វាក់មែនទែននោះទៅ ណាហើយ ?

-ថ្ងៃនេះគេទៅមើលកុនរឿងថ្មី ។


មន្ត្រីពន្ធដារ

បុរសម្នាក់ធ្វើដំណើរទៅផ្សារដោយនាំកូនប្រុសអាយុ១០ឆ្នាំទៅជាមួយផង។ កុមារនោះដើរបណ្តើរលេងល្បែងបោះសេន

ឡើងលើហើយហាមាត់ត្រងនិងខាំជាប់ប្រឡោះធ្មេញបណ្តើរ,សេនមិនដែលធ្លាក់ហួស
ធ្មេញចុះដល់បំពង់កម្តងណាឡើយ។

ភាពប៉ិនប្រសប់នេះធ្វើឱ្យវាមានមោទនភាពគិតតែលេងដដែលៗ នៅពេលឃើញអ្នកផងសរសើរវា ។ ប៉ុន្តែលុះចូលក្នុង

ផ្សារមនុស្សច្រើន ស្រាប់តែមានគេប៉ះខ្លួនវា ធ្វើឱ្យវាបាត់ជំហរសេនក៏ធ្លាក់ចុះជាប់ បំពង់ក ប្រកាច់បញ្ឈរភ្នែក។

បុរសជាឪពុកភ័យស្ទើរលែងសល់ព្រលឹងក្នុងខ្លួន ស្រែកហៅគេឯងឱ្យ ជួយសង្គ្រោះកូនប្រុសខ្លួន ។


នៅក្នុងផ្ទះលក់កាហ្វេខាងណោះផ្លូវ បុរសចំណាស់ម្នាក់កំពុងផឹកកាហ្វេបណ្តើរមើលកាសែតបណ្តើរ។ ​​​ពេលឮសម្រែក

ភ័យស្លន់គាត់យកកាសែតគ្របលើកែវកាហ្វេ ហើយរត់ឆ្លងថ្នល់មក ។ ភ្លាមនោះគាត់លូកដៃច្របាច់យ៉ាងខ្លាំងត្រង់ពោះ

កុមារ។ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កុមាររងគ្រោះក្អួតធ្លាក់សេនចេញតាមមាត់វិញ។គាត់លូកដៃយកសេនហុចឱ្យឪពុកវា

ហើយដើរឆ្លងថ្នល់ទៅបន្ត ផឹកកាហ្វេអានកាសែតធ្វើព្រងើយ។បុរសជាឪពុកបន្ទាប់ពីបាត់តក់ស្លុតម្នីម្នារត់ឆ្លងថ្នល់
ទៅថ្លែងអំណរគុណអ្នកជួយសង្គ្រោះជីវិតកូនរបស់ ខ្លួន ៖

-លោកពិតជាអស្ចារ្យណាស់, អម្បាញ់មិញបើគ្មានលោកទេកូនប្រុសខ្ញុំប្រហែលស្លាប់ហើយ ។ ​សូមលោកទទួលនូវ

ការអរគុណពីខ្ញុំ…

-ម៉េចចាំបាច់ធ្វើអ៊ីចឹង? រឿងតូចតាចតើ!

-អនុញ្ញាតឱ្យខ្ញុំសុំសួរបន្តិច, លោកជាវេជ្ជបណ្ឌិតឯកទេសវះកាត់មែនទេ?

-វេជ្ជបណ្ឌិតឯកទេសអី, ខ្ញុំគ្រាន់តែជាមន្ត្រីពន្ធដារកំប៉ិកកំប៉ុកប្រចាំផ្សារនេះប៉ុណ្ណោះ ។

-មន្ត្រីពន្ធដារ?

-ត្រូវហើយ! បើមិនចេះរបៀបច្របាច់ឱ្យចេញក្អួតដូចអម្បាញ់មិញទេ ធ្វើមន្ត្រីពន្ធដារម៉េចកើត ?
សិស្សឆ្លាត

អាសុន ជាសិស្សឆ្លាតតែរៀនមិនដែលបានពិន្ទុល្អសោះថ្ងៃមួយអ្នកគ្រូកំពុងពន្យល់អំពីមេសូត្រ
រត់មាត់ស្តីអំពីការប្រៀន

ប្រដៅដល់កសិករ : កូនអើយរកស៊ី កកាយធរណី ប្រពៃកន្លង ធ្វើស្រែយកស្រូវ មួយឆ្នាំបីដង …គ្រូក៏សួរសិស្សថា :

តើសិស្សដឹងទេ ថានរណាជាអ្នករកស៊ីកកាយធរណី ? អាសុនលើកដៃហើយឆ្លើយដោយមិនបាច់គិត :

បាទអ្នកគ្រូ អ្នកដែលរកស៊ីកកាយធរណីគឺមាន់។ថ្ងៃមួយទៀតអ្នកគ្រូពន្យល់អំពីមេរៀនប្រវត្តិសាស្ត្រ
អ្នកគ្រូពន្យល់ថា :

“នរណាលក់ទឹកលក់ដីជាតិរបស់ខ្លួនគឺជាមនុស្សក្បត់នឹងជាតិរបស់ឯង។”

អាសុនមកដល់ផ្ទះពេលកំពុងទទួលទានបាយជួបជុំក្រុមគ្រួសារអាសុនក៏និយាយប្រាប់
ឪពុកវាថា : ​​
ពុកឯងជាជនក្បត់ជាតិ ឪពុកខឹងយ៉ាងខ្លាំងក៏សួរទៅ អាសុន វិញ “ហេតុអីឯងនិយាយអញ្ចឹង” ។

អាសុន ឆ្លើយវិញថា : នរណាលក់ទឹកលក់ដីជាជនក្បត់ជាតិ ហើយខ្ញុំឃើញពុកឯងអូសទឹកលក់ជារៀងរាល់ថ្ងៃ។ ”

នៅពេលចុងក្រោយឆ្នាំ អាសុន ត្រូវបានទទួលចំណាត់ថ្នាក់លេខ ៤៥ ក្នុងចំណោមសិស្ស ៤៨ នាក់ ឪពុកមិន

សប្បាយចិត្តក៏សួរ អាសុនថា : ហេតុម្តេចក៏ឯងរៀនខ្សោយម៉្លេះ ? អាសុន ឆ្លើយថា : “គ្រាន់តែបានលេខ ៤៥​ អា

៣ នាក់ដែលចាញ់ខ្ញុំវាច្រណែនស្ទើរតែស្លាប់ទៅហើយ ទំរាំតែលេខ១ វិញតើអា ៤៧ នាក់ទៀតវាធ្វើបាប

ខ្ញុំយ៉ាងណាទៅ ។

កុំតែអញ់ឆ្លាត

ថ្ងៃមួយមានអ្នកប្រមឹកគាត់ចង់ធ្វើដំណើរទៅវិមានឯករាជ្យ តាមពិតទៅថ្ងៃនោះគាត់នៅជិត វិមានឯករាជ្យហ្នឹងហើយតែ

ដោយសាតែគាត់ស្រវឹងខ្លាំងពេកគាត់ចាំមិនបាន ពេលនោះគាត់ ក៏ដើរទៅរកម៉ូតូដុបហើយនិយាយថា "ម៉ូតូ ! ជូនអញ់ទៅ

វិមានឯករាជ្យបន្តិច" ម៉ូតូស៊ីឈ្នួលក៏ នឹកឆ្ងល់មួយស្របក់ព្រោះថាកន្លែងហ្នឹងគឺវិមានឯករាជ្យ តែដោយសាតែគាត់ចង់បាន

លុយផង ដែរក៏និយាយថា "អញ្ចឹងលើងមកខ្ញុំជូនទៅ" ម៉ូតូឈ្នួលក៏ធ្វើហាក់បីដូចជាបើកទៅមុខបានបន្តិច ក៏និយាយថា

"ដល់វិមានឯករាជ្យហើយ" អ្នកស្រវឹងស្រាក៏ចុះពីម៉ូតូមិននិយាយអ្វីទេទាញយក ប្រាក់ ៥ ដុល្លាអោយម៉ូតូស៊ីឈ្នួលហើយ

និយាយដោយគោលបំណងល្អថា "ថ្ងៃមុខថ្ងៃក្រោយកុំបើកម៉ូតូលឿនខ្លាំងពេក ប្រយ័ត្នមានគ្នោះថ្នាក់ កុំថាអញ់មិនប្រាប់ណា"

ម៉ូតូស៊ីឈ្នួលមិននិយាយអ្វីព្រោះថាគាត់បាន ៥​ ដុល្លាដោយងាយស្រួល ។ អ្នកប្រមឹកនោះគាត់ក៏ដើរទៅមុខបានបន្តិចទៀត

ឃើញវត្ថុមួយដុំ ៗហើយគាត់កើតការមន្ទិល សង្ស័យ ក៏ចាប់វត្ថុដុំៗនោះយកមកលិតមើលហើយគិតក្នុងចិត្តថា "អេ ខ្លិន

អញ្ចឹងអាចម៍ឆ្កែទេដឹង?" តែដោយសាតែគាត់នូវតែសង្ស័យយកមួយដុំមកស៊ីទៀតអស់បីដុំ ។

ពេលនោះមានឆ្កែមួយនៅក្បែរ នោះវាក៏ជុះអាចម៍ទើបធ្វើអោយអ្នកប្រមឹកនោះដឹងថាវត្ថុដុំ ៗ ហ្នឹងគឺអាចម៍ឆ្កែ ហើយគាត់

និយាយបន្តទៀតថា "វាសំណាងល្អណាស់ដែលអញ់ឆ្ងាតមិនបានជាន់"


កុំអាលសិន

ស្តីម្នាក់ជំរាបលោកចៅក្រមថា ខ្លួនត្រូវប្តីធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តទើបពេល នេះស្រកទម្ងន់អស់៣០គីឡូក្រាម ។

ឮដូច្នេះ លោកចៅក្រមប្រកាស ៖

-ស្ថានភាពអាក្រក់បែបនេះមិនអាចរស់នៅជាមួយគ្នាតទៅទៀតបានទេ ។ ​ តុលាការយល់ព្រមឱ្យអ្នកទាំងពីរបានលែងលះ

គ្នាចាប់ពីពេលនេះតទៅ ។​ លោកចៅក្រមនិយាយចប់ស្រាប់តែស្រីនោះស្រែកឡើង ៖

-កុំអាលសិន !

លោកចៅក្រមភ្ញាក់ព្រើត ៖

-មានរឿងអីចង់និយាយទៀត ? គឺរឿងលែងលះគ្នានេះដដែល តែមិនមែនលែងឥឡូវទេ, ចាំខ្ញុំស្រកទម្ងន់ថែម ៤-៥គីឡូក្រាម

ទៀតសិនសឹមលោកប្រកាសឱ្យលែងលះគ្នា ។