Let's listen to "បទគោរពទង់ជាតិ" now

Let's listen to"បទពង្សាវតារខ្មែរ" now

ច្បាប់កូនចៅល្បើក

ច្បាប់កូនចៅល្បើក
បទព្រហ្មគិតិ
១/ឨកូនស្ងូនតែមួយ                 ទុកជាត្រួយត្រួលគំនិត   
កូនអើយមាសតាំងចិត្ត​​​​​​​​​​​​​​​               តាំងចរិតគិតឨយឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង               ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់              រមិលយល់ប៉ុនទាំងភ្នំ          ។
ចូលព្រៃសត្វសាហាវ                 រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ                  ពួនក្នុងផ្ទះស៊ីម្នាក់ឯង         ។
បានហើយចង់បានទៀត              ខំឆ្លៀតបៀតមិនគិតក្រែង
មើយយល់តែម្នាក់ឯង                មិនយល់គេឯងទៀតផង     ​​​​​  ។
៥/នឹងស៊ីចង់ពិសា                  ខ្ជិលទំពារឨយម៉ត់ហ្មង
យល់នាមថាជាបង                  យល់ឯងផងថាជាក្មួយ        ។
យល់តាថាជាដូន                   យល់ឯកូនថាជាក្មូយ
យល់ពីថាជាមួយ                   យល់ឯព្រួយថាជាសុខ       ​ ។
យល់ទោសថាជាគុណ​                យល់ឯបុណ្យថាជានរក
យល់ល្អថាជាអាក្រក់                 យល់លាកថាជាផ្កា           ។
ស្លៀកស្បង់មិនកោរសក់               ឆ្លុះកញ្ចក់ធ្មេចនេត្រា      
យល់សេះថាជាលា                  យល់គថាជាកណ្តុរ           ​។
នេះពាក្យលោកពីព្រេង                អ្នកណាឈ្វេងប្រាជ្ញាយល់ 
ឃើញថ្លុកកុំថាថ្នល់                   ក្រែងកំហលកំហុសមាន       ។
១០/អ្នកប្រាជ្ញាកាន់ពាក្យទៀង           កុំឨយល្អៀងពាក្យបុរាណ 
កុំដើរផ្លូវបំពាន                      ពាក្យអ្នកចាស់លោកដៀលថា    ។
ពាក្យនេះពីព្រេងព្រឹទ្ធ                 គួរឨយគិតពិចារណា          
កុំអួតអាងអាត្មា                     ថាចំណេះចំណាំមាន          ។
ដេកយប់កុំដេកថ្ងូរ                   ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន                    គិតប្រមាណគ្រប់គ្នីគ្នា          ។
លើកដាក់តាមកំលាំង                 កុំភើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឨយជា                    កុំសសន់រាន់សៅដៅ           ។
ទោះដើរកុំរួសរាន់                    គិតឨយគ្រាន់សឹមដើរទៅ
កុំឨយអាប់អាស្រូវ                    កើតដំនៀលដល់អាត្មា          ។
១៥/កុំយល់ឆ្អិនជាឆៅ                 កិច្ចក្នុងក្រៅមានតម្រា
កុំអាងតែប្រាជ្ញា                      ចោលក្បូនច្បាប់លោកព្រងនាយ   ។
ស្រដីឨយស្រួចស្រេច                 គិតសេចគ្រេចកុំគិតងាយ
រំពឹងឨយវែងឆ្ងាយ                   យល់លង្វែកសព្វនានា           ។
ពាក្យព្រេងលោកស្រដី                ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា               គិតត្រង់ណាធ្វើឨយបាន          ។
កាន់កពស់ឨយខ្ជាប់                  ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឨយល្អាន                  ទឹកថ្លាលោតកុំឨយល្អក់          ។
ស្លឹកឈើឥតកំរើក                    បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់                    ត្បិតរលកខ្លាំងសោះសា