ច្បាប់កេរ្តិ៍កាល
កេរ្តិ៍កាលពីព្រេងព្រឹទ្ធ សាងសុចរិតទៀងទុកនៅ សេដ្ឋីផ្តាំប្រដៅ បុត្រសង្សារទុកក្រោយហោង។
កូនអើយកេរ្តិ៍មេបា ចូររក្សាគន់គិតគ្រង
ថែទាំចាំរួសរង ប្រុងប្រយ័ត្នប្រយោជន៍យូរ។
ធម្មតាអ្នកជាជាតិ កាលគេអាទិ៍ឲ្យគិតគូរ
កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ។
តាក់តែងខ្ញុំកំដរ ចេញទៅរកធ្វើស្រែភ្លឺ
ចិញ្ចឹមគោក្របី រកខ្សែវល្លិ៍បោះក្រោលឃ្នង។
ធ្វើស្រែទិសប្រាំបី ខ្ញុំប្រុសស្រីចេញជួយផង
មើលផ្ទះស្រាស់របង វាំងចំណារគួររក្សា។
ឲ្យមានក្តីបារម្ភ ធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យសម្រាលរៀបប្រយ័ត្ន
ចងទូកកុំឲ្យសាត់ ផ្ទះបាក់បែកឆាប់ទល់ទ្រ។
សារពើទ្រព្យអ្វីៗ ប្រុងស្មារតីទុកឲ្យល្អ
ឧសទឹកស្រូវអង្ករ យកចេញចាយមានកំណត់។
កុំអាងមានទ្រព្យច្រើន ពុំក្រវើនរកផ្គង់ផ្គត់
យកចាយៗដោយបទ ទោះនឹងទុកៗដោយខ្នាត់។
រទេះសេះដំរី រាប់បញ្ជីរកុំឲ្យឃ្លាត
ខ្ញុំណាមានមារយាទ ទុកដាក់ដៃឲ្យរក្សា។
សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា
កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស។
រក្សាខ្លួនឲ្យរុង រឿងឧត្តុង្គឧត្តមខ្ពស់
ប្រដាប់ដោយស័ក្តិយស ខ្លួនជាធំឲ្យថែថួន។
ឲ្យទានតាមចិត្តស្មោះ កុំអាលោះអាល័យស្ងួន
ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ។
ទ្រព្យធនទោះថោកថ្លៃ កុំដាក់ដៃឲ្យតែកូន
នូវអស់ទាំងបងប្អូន អ្នកដទៃរក្សាតាង។
ទុកចិត្តខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំងសង្ខាង
ឲ្យកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ។
ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ
សម្អាតអស់សរិល កុំឲ្យមានក្តីនិន្ទា។
ដំណេកដេកជាខ្នាត ឲ្យសម្អាតសម្អាងជា
ទើបទេវតារក្សា ចម្រើនសុខស្រីសួស្តី។
គ្រឹហាឲ្យផ្ចិតផ្ចង់ កុំឲ្យផង់ផុយធូលី
ជម្រះបារបោសដី ឲ្យហ្មត់ហ្មងកើតសុខា។
អញ្ជុលទុកឲ្យគង់ ប្រាក់ក្នុងថង់ទុកឲ្យជា
ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យស្តែង។
សារពើរួសរៀនរិះ ឲ្យចាំចេះៗចារចែង
ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្តី។
សប្បុរសពេកចាញ់ធន នាទុរជនចាញ់ឥន្រ្ទិយ
ប្រពន្ធល្អច្រើនចាញ់ប្តី ពាក្យច្រើនភូតចាញ់អាត្មា។
ឈើផ្លែច្រើនចាញ់ស្លឹក ត្រីច្រើនទឹកល្អក់ពុំជា
ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះគិត។
ដេកយប់កុំដំអក់ ឲ្យលង់លក់ក្រៅសុចរិត
ខ្ញុំណាមានគំនិត គួរឲ្យគិតប្រណីវា។
ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា
ការខ្យល់កាចពុំជា ក្រែងពានពារបោកបែកបាត់។
រៀនរិះសារពើក្តី ទោះស្រដីកាន់ពាក្យស័ត្យ
ចាំក្បួនចាំឲ្យស្ទាត់ កុំអៀនប្រៀនសមពាក្យពោល។
ការក្រកុំគិតងាយ ការសំចាយជាកម្រោល
សន្សឹមកុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា។
រៀនរិះរួសរវាំង ធ្វើស្រែប្រាំងស្រែវស្សា
ធ្វើស្រែមានចម្ការ ធ្វើចម្ការចាររបង។
ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង
ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
ឆ្កែជាឲ្យបាយឆី ដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហាន កេរគម្ពីរទុកប្រាជ្ញប្រាយ។
យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ
គិតក្តីកុំគិតងាយ មើលពិនិត្យពិនិច្ច័យ។
កូនអើយកេរ្តិ៍មេបា ចូររក្សាចាំសព្វថ្ងៃ
ទ្រព្យធនទោះថោកថ្លៃ គួររក្សាកុំបីធ្លោយ។
ពាក្យនេះជាត្រកាល ជាខ្លឹមសារទៀងទុកឲ្យ
កូនចៅនៅឯក្រោយ តែងទូន្មានអង្គអាត្មា។
ថែទាំទើបគង់ទ្រព្យ រៀបរណ្តាប់ទុកទើបជា
ចាយវាយក្រៅតម្រា សឹងវិនាសធនធានផង។
បានមកទុកឲ្យគង់ កុំឲ្យបង់បាត់បំណង
រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
ដឹងហាបឲ្យដឹងតុល ភ្នែកឲ្យយល់ទៀងត្រាជូ
គិតគ្រប់សព្វដោយផ្លូវ ក្តីចន្លោះកុំបីមាន។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឱវាទទាន ជាសូរេចបណ្តាំហោង៕
(ចប់ដោយបរិបូរណ៍ហោង)
ច្បាប់អរិយសត្ថា
អរិយសត្ថា គន់គិតចែងចារ ចងទុកជាច្បាប់ ឲ្យអស់សិស្សផង ត្រងត្រាប់សណ្តាប់ យកជាតម្រាប់
តម្រង់អាត្មា។
ឲ្យមានប្រយោជន៍ ប្រយ័ត្នអាសោចិ៍ រាល់រូបអ្នកណា
អម្បាលមករៀន របៀនសាស្រ្តា ប្រយ័ត្នអាត្មា
ការកេរ្តិ៍លោកី។
ទោះនឹងចេញទៅ ប្រយោជន៍នានៅ ផ្គាប់ផ្គុនមន្ត្រី
ឲ្យត្រូវនឹងច្បាប់ សណ្តាប់សួស្តី ដូចលោកស្រដី
ប្រដៅទុកមក។
បើមិនចង់ទេ ចង់នៅទំនេរ ជួញប្រែរិះរក
ចិញ្ចឹមជីវិត គួរគិតរៀនរក របៀននោះមក
ទើបរកទ្រព្យបាន។
វាយលេខទាត់ក្បាច់ សឹងផ្សំសម្រេច ឲ្យបានដឹងដាន
ដឹងដើមដឹងចុង ដឹងបង់ដឹងបាន ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
ឲ្យមានប្រយោជន៍ ប្រយ័ត្នអាសោចិ៍ ជាអ្នករកស៊ី
សម្រាប់លោកី ប្រក្រតីជាទី សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
គន់គិតប្រយ័ត្ន អស់ទ្រព្យសម្បត្តិ ឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់ ឲ្យស្រេចឃើញផ្លូវ សឹមថយចេញទៅ
តាមផ្លូវលោកី។
ល្មមដឹងតិចច្រើន ល្មមដឹងក្រវើន ទ្រព្យធនអ្វីៗ
លេខនិងអក្សរ កំដរស្មារតី សម្រាប់លោកី
នោះឯងទើបត្រូវ។
បើតែវិលវេះ ខ្ជិលដេកស្រមេះ ស្រមូញស្ញូញស្ញូវ
ស្រទាងលើខ្នើយ កន្តើយលក់ទៅ នរណានឹងនៅ
ដាស់តឿនឲ្យទៀត។
មិនដឹងឬអ្វី ក្នុងរាជ្យលោកី រាជការចង្អៀត
នរណាទុកឯង លេងវាយដៃព្រាត ឃើញហើយគេបៀត
តម្រៀតរាជការ។
ហេតុនោះគួរគិត គួរកាន់គំនិត គួរគិតឧស្សាហ៍
សង្វាតរករៀន របៀនសាស្រ្តា តម្រិះប្រាជ្ញា
បង្ការទុកទៅ។
បើដោះខ្លួនរួច រាប់ជាអ្នកស្រួច ដឹងគិតរាក់ជ្រៅ
ក្នុងរាជ្យលោកី សេចក្តីឥឡូវ គិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។
រីត្រង់ឯខ្លៅ គេថយចេញទៅ រកស៊ីចង្អៀត
គិតគូរម្តេចម្តារ ប្រវាបែរបៀត ពឹងអ្នកកន្តៀត
ដូចខ្លួនកាលណា។
ហេតុតែខ្លួនឯង ចេះគិតតាក់តែង ឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់ ស្រេចនូវអាត្មា ឯងឲ្យអស់ការ
គិតគូរសព្វសាយ។
ទើបបានគេកោត គេមានចំណោទ គេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះ ចំណេះឡែបខាយ ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។
រីត្រង់អ្នកខ្លៅ ផ្តេកផ្តិតចិត្តទៅ យកគេជាត្រើយ
កាលម្តងគេត្រង់ គង់ចិត្តនៅឡើយ ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។
គេគិតទាយទាត់ វាយលេខបំភ្លាត់ បំផ្លាញអាត្មា
ចំណេញទៅគេ ទទេអសារ ខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។
នេះឯងក្មេងអើយ កុំប្រហែសឡើយ រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់ អាស្រ័យនូវខ្លួន អក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។
តែចាស់បន្តិច វិញ្ញាណភ្លាំងភ្លេច គំនិតប្រែផ្សេង
គិតការច្រើនមុខ កើតទុក្ខកន្លេង ប្រាប់អស់ក្មេងៗ
ឲ្យដឹងឲ្យហើយ។
កុំអាងម៉ែឪ សម្បត្តិដែលនៅ មានច្រើននោះឡើយ
ក្រែងឥតនឹងម៉ែ និងឪទៅហើយ ខ្លួនខ្លៅឆោតឆើយ
ងងឹងមោហា។
ក្រែងអស់ទាំងទ្រព្យ នោះវាមិនខ្ជាប់ នៅនឹងអាត្មា
ខ្លួនឯងឆោតឆៅ កម្លៅមោហា មិនចេះរក្សា
មិនបានគង់ទេ។
ខូចខាតមិនខាន គំនិតមិនបាន ប្រហែលខ្ញុំគេ
គេវាយគេធាក់ គេប្រើគេជេរ មិនឲ្យទំនេរ
ខ្មាស់គេតិចអ្វី។
ដូច្នេះគួរគិត គួរឃើញគំនិត គួរគិតសេចក្តី
ជាមនុស្សដូចគេ គួរតែឃ្មាតខ្មី រំឮកស្មារតី
ស្រឡាញ់របៀន។
កុំគិតខ្ជិលពេក កុំគិតពួនដេក កុំគិតវេះវៀន
កុំគិតមានពុត រមត់កិចកៀន គំនិតអៀនប្រៀន
វេះវៀនចិត្តកាយ។
ឲ្យរៀនចិត្តល្អ ដឹងធម៌អក្សរ គួរគិតកោតខ្លាច
ការកេរ្តិ៍ប្រយ័ត្ន គួរកាត់ចោលកាច គួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។
ពាក្យគ្រូធ្ងន់ណាស់ តំនៀលដល់ចាស់ ពីព្រេងមុននាយ
ឯត្រង់ពាក្យម្តាយ ទំនាយគ្រូទាយ នេះឯងមិនងាយ
អាក្រក់ណាស់ណា។
ឲ្យប្រុងប្រយ័ត្ន បម្រើប្រណិប័តន៍ កាន់ចិត្តស្នេហា
កុំឲ្យអន់អាក់ ថ្នាំងថ្នាក់ចិន្តា គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។
ឲ្យដឹងបាបបុណ្យ ស្គាល់ទោសនិងគុណ ជាទុនទៅមុខ
គុណគ្រូបាធ្យាយ គុណម្តាយឪពុក រៀមច្បងទំនុក
ឲ្យសុខអនុកូល។
គ្រូមួយផងគ្នា រួមរ័ក្សចិត្តជា ស្នេហាមិត្រមូល
កុំនាំអុជហេតុ បំបែកចេញចូល កាច់កិនត្រកូល
បង្កើតមាត់ក។
កុំធ្វើមាក់ងាយ នឹងគ្រូបាធ្យាយ រៀនចិត្តឲ្យល្អ
ទោះអ្នកឯណា ណែផ្លូវអក្សរ អ្នកនោះឯងអរ
ឲ្យចិត្តមេត្រី។
កុំឲ្យសៅហ្មង លើលោកកន្លង ពោលពាក្យស្រដី
រឹងរូសទ្រគោះ ឈ្លាសឈ្លោះសេចក្តី កើតទោសអប្រិយ
ជេរពោលប្រមាថ។
អ្នកនោះស្មើគ្រូ បង្កើតអភិរូហ៍ គុណគេឱវាទ
គេជួយប្រដៅ គេហៅមកហាត់ ដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។
បើឯងចេះហើយ កុំភ្លេចគុណឡើយ ឲ្យដឹងដោយច្បាប់
គួរគិតកោតខ្លាច ដើរតាមសណ្តាប់ គន្លងធម៌ច្បាប់
កុំឲ្យមាក់ងាយ។
នេះឯងគន្លង ត្រឹមត្រូវទំនង អំពីព្រេងនាយ
ឯករាជ្យឥឡូវ ច្រើនតែមាក់ងាយ ចេះហើយជេរម្តាយ
ប្រមាថគ្រូវិញ។
ហេតុដូច្នេះឯង លោកីយល់ស្តែង តែងឃើញម្តេចមិញ
ហិនហោចសូន្យសុង លិចលង់ទៅវិញ ទោះនោះឯងមិញ
កើតពីឯណា។
កើតពីចិត្តឯង បង្កើតស្វះស្វែង បំផ្លាញអាត្មា
រោលរាលក្នុងពោះ ឆេះក្នុងឱរា បង្កើតទោសា
ឲ្យទុក្ខរូបឯង។
ចេះតែបន្តិច លើកខ្លួនកំប៉ិច កំប៉ោងឥតក្រែង
តែងឃើញរៀនមក យ៉ាងដូច្នេះឯង ម៉្លោះហើយវាតែង
ខុសនឹងទេពតា។
រីអ្នកចិត្តល្អ ដឹងធម៌អក្សរ ចេះពិចារណា
ស្គាល់គុណនិងទោស សណ្តោសអាត្មា អត់អោនចិន្តា
ពុំដែលសៅហ្មង។
អ្នកនោះឯងនៃ សោតសឹងប្រពៃ សួស្តីកន្លង
បរលោកលោកី ឥតបីសៅហ្មង ទាំងទេពតាផង
ចម្រើនឲ្យសុខ។
ដរាបរៀងទៅ សុខពីឥឡូវ រៀងទៅឯមុន
ចៀសចាកប្រាស់ប្រាណ ពីស្ថាននរក រៀងរួចបានសុខ
ដល់សួគាល័យ។
អរិយសត្ថា គន់គិតចែងចារ ចែងចងសេចក្តី
តម្រង់តម្រាប់ ជាច្បាប់យ៉ាងថ្មី ដាស់តឿនស្រដី
សិស្សសព្វប្រការ។
គួរគិតរករៀន កិច្ចការរបៀន របបសាស្រ្តា
តាមច្បាប់និទាន ទូន្មានអាត្មា រៀនរាល់រូបា
សូរេចចប់ហោង៕
(ចប់ដោយបរិបូណ៌ហោង)
ច្បាប់វិធូរបណ្ឌិត
១-ព្រះខាន់ហើយឥតស្រោម នាផ្ទៃក្រោមឥតមន្ត្រី
ក្សត្រិយ៍ពុំចេះគម្ពីរ ស្រីឥតគម្តែងក្រឡា។
កើតមកជាបុត្រក្សត្រ ពុំប្រយ័ត្នរៀនសាស្រ្តា
ពុំរៀនពិចារណា ពុំដឹងក្រឯទុក្ខរាស្រ្ត។
ពុំតម្កើងពាក្យពិត បញ្ចវិធសីលវិនាស
យកគលាយកប្បាស កុំយកមាសលាយនឹងប្រាក់។
ប្រើត្រាប់ឯត្រាជូ កុំបង់ផ្លូវដោយតម្រាស់
កុំជិះរទេះចាស់ បាច់សាច់ខ្សាច់កំបុតត្បូង។
៥-ជាក្សត្រពុំរៀនធម៌ ពុំដោះសារជម្ងឺទ្រូង
រាស្រ្តទាសនឹងចំកោង អាក់ចិត្តខឹងសត្វចោមរោម។
នឹងកើតក្តៅក្រហាយ ទុក្ខអន្តរាយភពផ្ទៃក្រោម
រាស្រ្តផងនឹងខឹងចោម ជ្រោមខ្ចាតខ្ចាយទីទៃណា។
រីមិត្រសង្សារស្នេហ៍ កុំបីប្រែកែពាក្យថា
ស្រឡាញ់នូវសត្យា កុំបីស្អប់ឲ្យសាមាន្យ។
អ្នកកាចសរពើក្តី សឹងអប្រិយរំជួលប្រាណ
កើតទោសអាត្មាមាន គំនូរខុសជាអសារ។
ទោះឆ្លងព្រះគង្គា សាត់អាត្មាកណ្តាលវាល
ពារសឹកដេញប្រហារ រត់ចេញទៅប្រទះខ្លា។
១០-ប្រទះទាំងទាកឈ្លើង សឹងជាប់ឡើងខាំអាត្មា
ចម្រូងច្រូងបន្លា ជាប់ដោយជើងជាន់ដិតដី។
ខ្មោចរក្សាគ្រឹះស្ថាន ទោសនឹងមានភូមិលំនៅ
ឋិតខ្វែងប្រែក្តាត់ក្តៅ សឹងហ្មងសៅធ្វើទោសយើង។
ទាំងនាយពុំរក្សា បៀនបិណ្ឌាកុំឲ្យថ្កើង
អស់ញាតិពុំបន្ទើង សឹងរត់ចៀសចេញទៅឆ្ងាយ។
ពឹងថ្នោលៗសោតបាក់ ទូកពំនាក់ភ្លូកព្រាត់ព្រាយ
ពឹងបុណ្យបាបកំចាយ សាត់គឃ្លាយដោយខ្យល់នាំ។
កុំឲ្យចង្វាចឹក សូវចុះទឹកក្រពើខាំ
អភ័ព្វនៅសាំទាំ ជាទុក្ខសោកនៅស្លេកស្លក់។
១៥-នូវកើតឯហោចហីន ត្រមោចក្សីណរឹងអាក្រក់
អំពើដ៏លាមក នូវកើតទោសជាសាមាន្យ។
ដូចពាក្យនៃមនុស្សផង ស្រដីឆ្គងឥតប្រមាណ
ពោលពាក្យពារបំពាន ពុំរំពឹងឯក្រោយភ្នែក។
ពានរពុំដែលស្ម័គ្រ ស្រីសាធស័ក្តិពុំដែលស្រែក
រីឯមៀមនិងក្អែក ពុំដែលរួមទ្រនំគ្នា។
ទោះអ្នកជាតិព្រេងព្រឹទ្ធ ចាំរិះរឹតបុរាណា
គួរចងចិត្តស្នេហា សរពើពិតកេរសព្វស្ថាន។
យកខាលដងសំណ ដោយចិត្តឆគិតឲ្យបាន
រលាយឯខាលភាណ សឹងពុំបានបង់ខាលសោត។
២០-ប្រទះបោះកាំបិត បង់សុចរិតនៃអ្នកឆោត
បង់ពីរប្រការសោត ត្រូវដំនៀលលោកនិន្ទា។
កុំកាន់ពាក្យអសត្យ ប្រុងប្រយ័ត្នអង្គអាត្មា
ដ៏លោកបរលោកា បរិបូណ៌បានសុខសួស្តី៍ហោង។
កុំពោលពាក្យមុសា វាទវាចាឲ្យមានហ្មង
ចំពួកសត្រូវផង តែងយកទោសនៃអាត្មា។
កុំពោលពាក្យបំពាន តែងនឹងមានដំនៀលថា
ទុយ៌សពិតពុំជា នូវខ្មាស់មុខឯងសព្វថ្ងៃ។
យកខ្មោចគេមកយំ មើលផ្សំថ្នាំព្យាធិ៍ហីនហៃ
ពុំនីរពុំប្រពៃ ពុំបានជាប្រយោជន៍អង្គ។
២៥-ធ្វើគុណកើតជាទោស យកឈ្លើងប្រោសក្នុងអន្លង់
យកប៉ុយទៅគ្របភ្លើង គុណប្រឡុងអំបោះផ្កាយ។
អណ្តើកអម្ចាស់មាន ហ៊ានឈ្លានពានយកស្ងោរងាយ
ក្រូចជូពុំជូក្លាយ ពុំប្រយ័ត្នគេយកបាន។
ហេតុចិត្តពុំគិតច្នៃ អំពើព្រៃពន់ប្រមាណ
អ្នកថ្លោះយសពីប្រាណ ចិត្តពុំក្សាន្តពុំរសាយ។
អ្នកខ្ជិលចង់តែឆី អ្នកអប្រិយគេមើលងាយ
រក្សាច្រើនផាផាយ ទ្រព្យខ្ចាត់ខ្ចាយរង្គោះឡើង។
ដំរីសារចូលទៅ ក្នុងអំពៅនោះរលើង
ទាំងគុម្ពល្អិតដោយជើង នៃដំរីសារចូលហោង។
៣០-អំពៅអំពល់អស់ រលើងឬសទាំងគុម្ពផង
ទាំងស្រែចម្ការគ្រង ឋានលំនៅឥតអាស្រ័យ។
អ្នកខ្លាចអួតអាងហ៊ាន ស្រដីរានពួតជើងដៃ
កម្លាំងមានស្មើចៃ ទើបបើអួតអាងសាធារណ៍។
រីឯជាទាហាន ស្ងៀមនៅឋានពុំចរចា
សន្សឹមរកឆីស្លា លុះសឹកដល់បន្លឺមាត់។
ដូចស្បែកខ្លាទទូរ សឹងសមគូរគង់ពុំបាត់
កាលស្លាប់គេលះលាត់ លាយយល់ស្ទាត់ដូចដែលហោង។
ដូចពុតពាលពុំជា កុំផ្តន្ទាទោសទណ្ឌផង
ធាក់តបដាល់វាយចង ពុំចេះចោលពុតបាត់បង់។
៣៥-ដូចខ្វៀនកន្ទុយឆ្កែ ទោះនូវប្រែពត់ពុំត្រង់
យកប្រេងទួនរឹងទង់ រោលភ្លើងពត់ពុំត្រង់បាន។
ដូចពុតពាលសក់ឡក់ ចិត្តអាក្រក់ធ្វើលឹងលាន
យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្តាប់។
ទឹកហូរចេញចូលណា ដោយច្បាប់ថាលោកប្រើត្រាប់
ជាញាតិសន្តានស្រាប់ គួរបីត្រាប់អំពើពង្ស។
អ្នកតូចឥតមេត្រី ចងជាក្តីមែនគ្នាចង់
ទ្រព្យធននាយពុំគង់ បទបំណងឯងឲ្យបាត់។
ទោះបីយល់គេខុស កុំប្រទូស្តប្រទះមាត់
យល់ប្លែកប្រើប្រយ័ត្ន គួរលែងសាធសេចក្តីធម៌។
៤០-ទោះបីជាតិអ្នកចេះ មានចំណេះអាងដឹងអាថ៌
ប្រើធ្ងន់ប្រើដោះសា ដោយសណ្តាប់ព្រះធម៌ស្រាយ។
រីពាក្យពាលកម្លៅ ពុំដឹងជ្រៅដោយបរិយាយ
នាំពាក្យទៅនិយាយ ដើរប្រាប់ប្រាយឲ្យអប្រិយ។
អម្ចាស់អ្នកប្រើទៅ វិលវល់នៅពុំខ្លាចក្តី
ស្វែងទ្រព្យសរពើអ្វី អង់អាលឆីទ្រព្យសាធារណ៍។
ប្រើទៅជារាជទូត ចិត្តពុំស្លូតធ្វើក្រៅសារ
ចេះចាំនូវអស់អាថ៌ ជារាជសារទូរាគមន៍។
ជារាជបុរោហិត រាជបណ្ឌិតគ្រូហោរធំ
ពុំមានប្រព្រឹត្តក្រម លោកក្រៃលែងអ្នកសាមាន្យ។
៤៥-ទោះគេស្រឡាញ់ហោង ប្រើចេះស្នងស្រឡាញ់ថ្កាន
បណ្តាលហឫទ័យក្សាន្ត សមស្នេហាមិត្រមេត្រី។
ទោះចេះក្តីកិច្ចកល ប្រើចេះយល់អាថ៌នោះមិញ
អប្រិយប្រើចៀសចេញ ទូរទីឆ្ងាយឲ្យបាត់ដាន។
ពុំគួរយកខ្លួនគប់ គួរតែស្អប់ហេតុសាមាន្យ
កុំសេពអាស្រូវប្រាណ ពាក្យដំនៀលត្រូវឯភ្នែក។
កុំយកពងមានផ្ញើ ព្ធដ៏លើសម្បុកក្អែក
អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
កុំបីយកសំរិទ្ធិ៍ ផ្ញើអ្នកស្មិតនោះពុំជា
រីឯអ្នកចម្ការ កុំយកគ្រាប់ត្រសក់ផ្ញើ។
៥០-ទោះស្រូវកោដ្ឋសាលី ទុកកុដុម្ពីក៏នោះឃាតប្រើ
កុំមានចិត្តសើវ៉ើ យកមកផ្ញើនៅជលស័យ។
បញ្ញើបួនប្រការ ពិចារណាឲ្យអស់ក្តី
កុំមានពាក្យអប្រិយ ខ្លាចចំណេរដំនៀលថា។
កាលក្អែកចេញឆីលុះ រាត្រីនោះមៀមភោក្តា
មានសឹករកអាសា ទៀបអាត្មាកុំឃ្លាតឆ្ងាយ។
ទឹកឡើងស្រមោចលង់ លុះចំណង់ត្រីសប្បាយ
ស្រមោចក៏អន្តរាយ លុះចំណេរចំណាប់ល្អ។
លុះទឹករីងស្ងួតទៅ ត្រីផងនៅអាត្មាមរណ៍
អនេកអនន្តរ លុះចំណេរស្រមោចស្នង។
៥៥-នេះមានពៀរវេរា ពីបុរាបុរាណហោង
សព្វឋានកុំកន្លង ហេតុចំណងពីព្រឹទ្ធព្រេង។
បានឆុកបទវាទី បានជាក្តីបទចិត្តឯង
ហេតុចិត្តវៀចវង្វេង បង់ទ្រព្យឯងបទចិត្តស្រាល។
រីអ្នកខ្ជេញខ្ជិលខ្សោយ កុំបីឲ្យកាន់នូវការ
ពាលាអន្ធពាល កុំឲ្យធម៌ឥតចិត្តចង់។
ទោះបានសត្វបក្សី ប្រក្រតីតិចស្លាប់បង់
រីក្តីដឹងសព្វអង្គ ប្រើគិតផ្សងគំនិតច្បាប់។
ប្រើច្បាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់
កុំយល់មួយកណ្តាប់ ជាមួយនឹងកំបង់ដៃ។
៦០-កុំយល់សសោកា កុំបីថាជាខ្មៅក្រៃ
បន្តិចនេះប្រពៃ គួរត្រាប់កុំបីភ្លេចឡើយ។
ទោះបីដំរីបាត់ លោកប្រើស្កាត់វាជាត្រើយ
តាមនឹងដំរីហើយ កុំបីដើរនឹងជើងលា។
ទោះទូកដាច់សាត់សោះ យកទូកស្មោះទៅតាមគ្នា
នេះពាក្យព្រេងលោកថា ទុកជាច្បាប់តម្រាប់កេរ។
រីអ្នកមានប្រាជ្ញា សង្សារាយល់ពុំថេរ
ទុក្ខសោកភ័យចំណេរ ប្រើផ្តាច់ផ្តិលនិរាសស្ថាន។
ស្រុកមានសឹកកុំបី ទៅជួញខ្មីរកធនធាន
រីខ្លួនកំព្រាប្រាណ ក្ររក្សានូវមាសប្រាក់។
៦៥-ចោរក្មួយចាំប្លែប្លន់ ឥតតំបន់ណានឹងលាក់
ខ្លួនឯងឥតបើជាក់ សារពើទ្រព្យបាត់អស់ឯង។
តំបន់នទីជ្រៅ កុំងូតនៅម្នាក់ឯងលេង
ទឹកហូររំពងត្រែង កុំបីអាលចុះទូកឆ្លង។
ក្រពើក្រពាពាំង សាហាវចាំសព្វព្រែកផង
ចាំចាប់ដោយបំណង បីដូចខ្យល់នឹងភ្លើងព្រៃ។
ដំរីគជសារធំ ឧទារជុំជាញជល់នៃ
ច្រើនរត់ចៀសចេញវៃ កុំយកខ្លួនទៅទប់ទល់។
កម្លាំងតិចពិតអង្គ ឯងថាអ្នកឯណាយល់
ទើបបានខ្លួនទុព៌ល លុះនៅដួលអាត្មាមរណ៍។
ព្រះធម៌នេះជាច្បាប់ ប្រសើរគាប់ឲ្យអស់នរ
អ្នកផងចាំបានបរិ- បូណ៌ដល់ត្រីពិធសួគ៌ហោង៕
(ចប់ដោយបរិបូណ៌)
គួរគិតយកប្រាជ្ញា ចងចាំជាប់ជាគន្លង។
មានច្បាប់ពីបូរាណ លោកទូន្មានតែងទុកឲ្យ
ជនជាតិនៅឯក្រោយ ចងជាច្បាប់ទុកគ្រប់ប្រាណ។ ធម្មតាអ្នកចិត្តល្អ ពុំដែលក្រខ្សត់ប៉ុន្មាន
ទេព្តាជាប្រធាន តែងចម្រើនសុខឥតសៅ។
បើធ្វើចិត្តអាក្រក់ ដើរលួចឆក់លោកសៅដៅ
ទ្រព្យនោះណាបាត់ទៅ ដូចអគ្គីឆេះរោលរាល។
៥-ទេព្តានឹងផ្តន្ទា ឲ្យវេទនានៅកណ្តាល
នរកទុក្ខអម្បាល លំបាកណាស់ណ៎ាអ្នកអើយ។
សម្បត្តិក្នុងលោកី បរលោកក្តីពុំត្រាស្បើយ
ទុក្ខដច្រើនពេកណាស់ហើយ តែងនឹងរងកម្មវេរា។
បើចង់ឲ្យបានសុខ ឲ្យវិតក្កក្នុងចិន្តា
ខិតខំពិចារណា នឹងចរចាមានមេត្រី។
បើចង់បានជាធំ នោះឲ្យខំរៀនសេចក្តី
ឲ្យច្បាស់តាមបាលី កេរ្តិ៍គម្ពីរច្បាប់ធម៌អាថ៌។
កុំអាងតែស័ក្តិបុណ្យ ចិត្តលោភលន់លើតម្រា
រីបុណ្យនោះអសារ ទ្រព្យធនណាអន្តរាយ។
១០-ចេះចាំក្នុងសេចក្តី មានមេត្រីពាក្យបរិយាយ
មេត្តាអ្នកទាំងឡាយ អ្នកនោះនឹងជួយឲ្យពរ។
កុសលនោះទ្រទ្រង់ ជួយឲ្យគង់ស័ក្តិយសល្អ
នោះនឹងចូលអាករ ទ្រព្យធនមកពីជិតឆ្ងាយ។
បើកាន់កាប់ដោយធម៌ ស័ក្តិយសល្អឃើញសប្បាយ
ទ្រព្យធនផងទាំងឡាយ ទុកឲ្យកូនចៅឆីបាន។
គួរគន់គិតរំពឹង រិះជញ្ជឹងមើលប្រមាណ
កុសលព្រេងនោះមាន នឹងខំថ្វីពេកអម្បាយ។
ច្បាប់ធម៌ពីបុរាណ មាននិទានជាបរិយាយ
គម្ពីរចោទចែងចាយ ទូន្មានមកទុកឲ្យស្តាប់។
១៥-កុំខំហួសវាសនា កុំចរចាចោលឯច្បាប់
កុំប្រឹងចោលសណ្តាប់ កុំបន្លប់ចោលឯខ្នាត។
ធ្វើអ្វីគួរឲ្យគិត មើលពិនិត្យដោយបទបាឋ
គប្បីឲ្យសង្វាត កុំឲ្យខាតប្រយោជន៍ខ្លួន។
ទៅមុខប្រយ័ត្នក្រោយ កុំឲ្យធ្លោយគិតឲ្យមួន
ការអ្វីមើលឲ្យថួន ឲ្យត្រូវជួននឹងរាជការ។
កុំអាងថាខ្លួនចេះ អួតចំណេះមានប្រាជ្ញា
ឲ្យដឹងពិចារណា ព្រឹទ្ធាចារ្យនូវតូចធំ។
រីក្នុងជាតិនេះនៃ ទោះប្រុសស្រីឲ្យគួរសម
ទើបបានធ្វើជាធំ និយាយលើគេនោះបាន។
២០-ដូចអង្គព្រះអាទិត្យ ដ៏មានឫទ្ធិជាប្រធាន
ពន្លឺភ្លឺសព្វស្ថាន នោះពុំបានចន្លោះឡើយ។
គិតឃើញគួររំពឹង កុំស្ងៀមឈឹងឈប់ព្រងើយ
កុំស្ងៀមធ្វើកន្តើយ ខ្លួនធំហើយត្រូវត្រួតត្រា។
បើស្ងៀមពុំរិះគិត នឹងងងឹតដូចយប់ណ៎ា
ធ្លាយធ្លុះខុសខូចការ រីទោសាដិតដល់ខ្លួន។
ហេតុតែពុំពិនិត្យ ដោយសុចរិតតាមច្បាប់ក្បួន
ធ្លុះធ្លាយឲ្យខូចខ្លួន នោះនៃជួនដូចព្រឹក្សា។
ដើមឈើដុះក្នុងព្រៃ តូចធំក្តីច្រើនត្រៀបត្រា
ឲ្យជ្រៃនៅដោយសារ គិតខុសការខ្លួនអប្រិយ។
២៥-ជ្រៃឥតអសុរោះ ដូចមនុស្សអន្យតិរ្ថិយ
តែងតែមានឲ្យភ័យ អាប់អន់អស់អង្គរូបា។
បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹមចរចា
កុំចាត់ដោយមុសា កុំពាលោដោយក្បួនច្បាប់។
រក្សាកេរ្តិ៍មារយាទ កុំឲ្យឃ្លាតនៃសណ្តាប់
មានក្នុងគម្ពីរស្រាប់ គួរខំរៀនរក្សាខ្លួន។
រក្សាអស់ទ្រព្យធន យសស័ក្តិបុណ្យឲ្យមាំមួន
ដោយតេជតេជៈខ្លួន កេរគម្ពីរទូន្មានទុក។ បើចង់ធ្វើមេបា ឲ្យឧស្សាហ៍នៅភូមិស្រុក
ចង់បានប្រាណស្រណុក ច្បាប់ចងទុកឲ្យរៀនគិត។
៣០-បើបានងារស័ក្តិយស ចិត្តឲ្យស្មោះនឹងមហាក្សត្រ
បើចង់គង់សម្បត្តិ ច្បាប់លោកថាកុំសូវចាយ។
បើចង់ធ្វើជាហោរ ឲ្យរៀនគូរលេខទំនាយ
ចង់សងគុណទាំងឡាយ បើនិយាយឲ្យបរមត្ថ។
បើចង់ឲ្យបរិសុទ្ធ ឲ្យលំអុតកេរ្តិ៍មារយាទ
បើចង់រក្សាញាតិ កុំឲ្យឃ្លាតទីប្រតិបត្តិ។
បើចង់ឲ្យបានសុខ ចៀសចាកទុក្ខឲ្យកំណត់
បើស្តីៗតាមបទ បើឃើញពុតកុំក្រេវក្រោធ។
សន្តាននៅក្នុងស្រុក អំពល់ទុក្ខកុំពិរោធ
គង់តែគេនឹងកោត ខ្លាចអំណាចអំណត់នោះ។
៣៥-បើចង់ឲ្យអប្រិយ បង្កើតក្តីអាក្រក់ឈ្មោះ
បើចង់ឲ្យត្រូវខ្នោះ នោះឲ្យគិតធ្វើជាចោរ។
សេចក្តីនេះមានច្រើន រាប់រយពាន់ក្នុងនគរ
និទានច្បាប់ទុកមក៍ គ្រាន់តែមើលដឹងសេចក្តី។
ឲ្យគិតពិចារណា ដោយប្រាជ្ញាញាណវាងវៃ
ត្រិះរិះអធ្យាស្រ័យ គួរឲ្យគិតរក្សាកាយ។
រីលោកមានស័ក្តិយស បុណ្យខ្ពង់ខ្ពស់ធំទូលាយ
អ្នកតូចកុំមើលងាយ កុំផ្ទឹមកាយនឹងលោកឡើយ។
បើស្តីឲ្យមានក្រែង កុំជល់ជែងពាក្យលោកឡើយ
តតបថែមរឿយៗ មានទោសហើយខ្លួនអាស្រូវ។
៤០-ដូចអ្នកចេះពុះឧស ពុំដែលខុសសុទ្ធតែត្រូវ
ឧសសាញដូចម្តេចកូវ ត្រូវដដែលសឹងបែកបាន។
ហេតុនេះគួរប្រយ័ត្ន តាមព្រះក្រឹត្យធម៌ទូន្មាន
កុំបីធ្វើបំពាន រក្សាប្រាណកុំបីធ្លោយ។
បើខឹងដូចម្តេចក្តី ប្រុងស្មារតីកុំឲ្យធ្លោយ
ខឹងនោះនឹងខុសក្រោយ ខឹងនោះឲ្យមានទោសា។
ទោសឲ្យបង់ស័ក្តិបុណ្យ បង់ទ្រព្យធនភរិយា
មានកាលក្ស័យជន្មា ដល់អាត្មាសោតសឹងមាន។
បីដូចសត្វមមាច កាន់ចិត្តកាចទ្រូស្តសាមាន្យ
ហ៊ានហើរដល់ពុះពាន ព្រះអគ្គីឆេះឆាប់ក្រៃ។
៤៥-ហេតុនេះគួររិះគិត គួរចូលចិត្តកុំសង្ស័យ
គួរប្រឹងប្រុងស្មារតី តាមវិន័យច្បាប់ធម៌ថា។
ទោះផ្តាំព្រះមហាក្សត្រ ទាំងព្រាហ្មណ៍ព្រឹទ្ធនូវយោធា
ទោះផ្តាំព្រះមាតា ព្រះបិតាជាប្រធាន។
ឲ្យដឹងកលកិច្ចការ មើលអធ្យាស្រ័យប្រមាណ
បើលោកព្រះទ័យក្សាន្ត មានសេចក្តីសុំចរចា។
កលមួយលោកនិយាយ អ្នកជិតឆ្ងាយពីរាជការ
ស្តីលលេងក្តីណា កុំចរចាកាន់លោកឡើយ។
ទោះបីលោកសប្បាយ ឈប់និយាយនោះស្រេចហើយ
តាមហេតុនោះអ្នកអើយ កុំចរចាការអ្វីៗ។
៥០-មួយលោកនឹងស្តីផង ចូរចាប់ចងចាំសេចក្តី
កុំបីភ្លេចឡើយនៃ ពាក្យបណ្តាំគ្រប់ប្រការ។
មួយបើគ្រូបាធ្យាយ ឪពុកម្តាយនូវយោធា
ព្រះមហាក្សត្រក្តីណា លោកមានការក្រជាងាយ។
លោកប្រើឲ្យទៅមើល៍ សព្វសារពើការទាំងឡាយ
ទោះការនៅជិតឆ្ងាយ គួរពិនិត្យមើលឲ្យជាក់។
ឲ្យដឹងការវែងខ្លី តូចធំក្តីទោះមាសប្រាក់
ពិនិត្យមើលឲ្យជាក់ ក្នុងបញ្ជីជាចំណាំ។
ទោះបីឥតដំណឹង ការពុំដឹងភ្លេចពុំចាំ
ទោះនឹងធ្វើជាធំ ស្តីលើគេសោតពុំបាន។
៥៥-បើដឹងការកលអ្វី ចាំកុំភ្លេចក្នុងវិញ្ញាណ
ទើបធ្វើជាធំបាន ហេតុដោយមានមារយាទល្អ។
បើលោកមានក្រេវក្រោធ ស្តីពិរោធខឹងវឹកវរ
ជេរពោលបន្ទោសមក៍ តាមដំណើរដែលខ្លួនធ្វើ។
កុំប្រឹងតបតឆ្លង ឆ្លើយសាសងកេរដំណើរ
ពាក្យពេចន៍សព្វសារពើ ប្រឹងប្រកែកជជែកឈ្លោះ។
ប្រៀបដូចជាភ្លើងឆេះ ដំណើរនេះចំចំពោះ
កុំខឹងប្រកែកឈ្លោះ នឹងភ្លើងនោះពុំឈ្នះឡើយ។
មួយដូចដំណើរខ្លួន អ្នកធំគួនពុំត្រាស្បើយ
ដូចភ្លើងឆេះឯងហើយ គួរចូលចិត្តគិតចងចាំ។
៦០-គួរតែយកទឹកទៅ លត់ភ្លើងក្តៅតាមចំណាំ
សោះលោកខឹងមួនមាំ យកអំណត់ទើបលត់បាន។
អត់ចាំលោកបាត់ក្រោធ ខឹងពិរោធលុះស្រាកស្រាន្ត
កុំថែមដោយដើមដាន ដំណើរនោះជាឯក្រោយ។
លោកនឹងកោតថាចេះ មានចំណេះមិនថ្លស់ធ្លោយ
លោកគិតអាណិតក្រោយ ឃើញដឹងដោយសេចក្តីត្រង់។
លោកថាខ្លួនចេះអត់ មានអំណត់មិនល្ងើល្ងង់
នោះលោកនឹងតម្រង់ ឲ្យកេរ្តិ៍គង់កើតសុខា។
ទោះបីលោកអាណិត ខំរិះគិតពិចារណា
រិះរេរកប្រាជ្ញា រក្សាខ្លួនដោយក្រឹត្យក្រម។
៦៥-យកលោកជាទីពឹង លើពំនឹងលោកជាធំ
គួរគិតឲ្យគួរសម ទោះដេកដើរអង្គុយក្តី។
ឲ្យមានទីប្រតិបត្តិ គួរប្រយ័ត្នប្រុងស្មារតី
ទោះទ្រព្យលោកថោកថ្លៃ គន់រំពៃមើលរក្សា។
ខ្លួនពឹងលើលោកហើយ កុំព្រងើយប្រហែសការ
ប្រយ័ត្នប្រុងប្រាជ្ញា តាមសណ្តាប់ច្បាប់ប្រដៅ។
ប្រៀបដូចដើមឈើធំ វល្លិ៍ដុះរុំព័ទ្ធពីក្រៅ
វល្លិ៍សូមសំណាក់នៅ ដើមឈើនោះដុះខ្ពស់ផង។
វល្លិ៍ខ្ពស់ព្រោះគុណឈើ វល្លិ៍ព័ទ្ធលើនោះឯងហោង
វល្លិ៍វារព័ទ្ធទាក់ទង មានផ្លែផ្កាច្រើនក្រាស់ក្រៃ។
៧០-ឈើដូចលោកមានបុណ្យ វល្លិ៍ដុះព័ទ្ធពាក់ប្រស្រ័យ
ដូចអ្នកតូចនោះនៃ គួរគិតកុំភ្លេចគុណឡើយ។
បើអ្នកណាដឹងគុណ កុសលបុណ្យចម្រើនឲ្យ
បើភ្លេចគុណគេហើយ បាបផ្តន្ទាឃើញថ្មីៗ។
បរលោកមើលមិនយល់ ឃើញដឹងកលកេរ្តិ៍លោកី ដឹងគុណពុំភ្លេចក្តី ដូចប្រុសស្រីដឹងស្រាប់ហើយ។
ហេតុនោះគួររេគិត រិះពិនិត្យកុំព្រងើយ
កុំធ្វេសប្រហែសឡើយ គុណនោះស្មើយានជំនិះ។
ឈ្មួញទឹកពិតពឹងទូក រីឈ្មួញគោកពឹងរទេះ
សំណាងពឹងចំណេះ ប្រាជ្ញប្រាយចេះពឹងគម្ពីរ។
៧៥-ព្រះសង្ឃពឹងវិន័យ សត្វភពត្រៃពឹងធរណី
សេនាពឹងឫទ្ធី ឯអ្នកជីពិតពឹងវត្ត។
រីមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់
កិរិយាពឹងសម្ពត់ រីបរិសុទ្ធពិតពឹងសីល។
សត្វត្មាតពិតពឹងរុយ សាច់សត្វស្អុយពឹងអំបិល
មង្គលការពឹងពពិល រក្សាសីលពិតពឹងទាន។
ទានមានគុណប្រសើរ ទោះនឹងធ្វើបុណ្យសឹងបាន
ជូនឧទ្ទិសសព្វស្ថាន ផលបុណ្យបានដូចប្រាថ្នា។
រីទាននោះមានច្រើន រាប់រយម៉ឺនក្នុងសីមា
ក្រមានអ្នកឯណា នឹងស្គាល់ទានឲ្យគ្រប់ឡើយ។
៨០-ទោះបីអ្នកឯណា មានវាសនាប្រាកដហើយ
ប្រតិបត្តិទានជាត្រើយ ទានទ្រទ្រង់ទាំងភពត្រៃ។
ថាបើបានប្រតិបត្តិ ទានប្រាកដហើយប្រពៃ
បីដូចស្ថានកែវថ្លៃ កែវនៅក្នុងដួងផ្កាល្វា។
ទានជួយឲ្យបានសុខ រួចនរកបានសុខា
សុខនៅលោកីណា សុខដល់សួគ៌និព្វានហោង។
ពំនឹងពំនាក់នៅ ពឹងឲ្យត្រូវតាមគន្លង
ពឹងខុសពឹងសៅហ្មង នឹងខូចខាតខ្លួនអន្តរាយ។
ជ្រូកស្រុកពិតពឹងមនុស្ស ទុកចិត្តស្មោះថារសាយ
យូរទៅកើតដល់កាយ រងទុក្ខទល់ប្រាស់ព្រាត់គ្នា។
៨៥-មួយដូចគោក្របី សេះដំរីនូវមាន់ទា
នៅនៃនឹងមនុស្សា យូរប្រែជាសត្រូវផង។
មានកាលលក់បង្រាស ឲ្យព្រាត់ប្រាសពីមេពង
ជួនក្ស័យជីវិតផង ហេតុបំណងខុសថ្នាំងថ្នាក់។
កង្កែបគីង្គក់ហ៊ីង អរឃើញភ្លៀងស្រក់សស្រាក់
នាំគ្នាស្រែកឮជាក់ លោតលេងសាយកាលភ្លៀងនៅ។
លង់លុះដល់ភ្លៀងរាំង ដីរឹងគាំងស្ងួតទាំងស្មៅ
កង្កែបហ៊ីងអាសៅ នេសាទទៅចាប់វាយឆី។
កង្កែបហ៊ីងលាក់ខ្លួន ជ្រកពឹងពួនក្នុងធរណី
គេតាមទាន់ចាប់ឆី លុះជីវីក្សិណក្ស័យហោង។
៩០-ក្ស័យចោលកូនតូចៗ ខុសខាតខូចបង់ទាំងពង
ព្រាត់ព្រាយប្រាសចោលរូង ត្បិតខំស្រែកសម្រែកខ្លាំង។
ហេតុនោះគួររិះគិត ប្រុងគំនិតកុំភ័ន្តភាំង
គួរយកព្រះធម៌តាំង ទូន្មានចិត្តតាមនិទាន។
បើកាន់ចិត្តអាក្រក់ ដូចឈើពុកស្ថិតសព្វស្ថាន
ពុកពីបណ្តូលប្រាណ សឹងបាក់បែករហែកដើម។
ជ្រុះស្លឹងជ្រុះផ្លែផ្កា រែងវេទនាឃើញសម្បើម
ហេតុនោះគួរឲ្យខ្ពើម ចិត្តអាក្រក់កុំទុកប្រាណ។
ទុកយូរបន្តិចទៅ ជួនក្រែងត្រូវតាមនិទាន
នឹងកើតក្តីរំខាន កុំឲ្យប្រាណរោយរេចអស់។
៩៥-កុំកាន់ចិត្តឫស្យា កុំចរចាចោលសប្បុរស
ឥតទោសកុំថាខុស អ្នកចិត្តស្មោះកុំបញ្ឆោត។
ផ្គរលាន់ឮគគ្រេង កុំអួតភ្លៀងថាធ្លាក់មក
ក្រែងខ្យល់ផាត់បក់បោក ច្រានពពកមេឃស្រឡះ។
គិតការគួររំពឹង មើលសំឡឹងឲ្យជាក់ច្បាស់
គិតការកុំចោលចាស់ ជួនក្រែងទាស់នឹងខុសក្រោយ។
បើជនជាតិឯណា មានវាសនាបុណ្យលោកជួយ
កាន់ច្បាប់ខ្ជាប់មិនធ្លោយ កុសលឲ្យបានសុខា។
ឲ្យបានសុខទាំងបី សុខលោកីសុខសួគ៌ា
សុខដល់និព្វានណ៎ា ច្បាប់ធម៌ថាសុខស្រេចហោង៕

ច្បាប់ពាក្យចាស់
១-ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួកក្នុងផ្ទះឆីម្នាក់ឯង។
បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង មិនយល់គេឯទៀតផង។
នឹងស៊ីចង់ពិសា ខ្ជិលទំពារឲ្យម៉ដ្ឋហ្មង
យល់នាមថាជាមង យល់ឯជងថាជាកួយ។
៥-យល់តាថាជីដូន យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
អ្នកប្រាជ្ញកាន់ពាក្យទៀង កុំលំអៀងពាក្យបូរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
១០-ពាក្យនេះពីព្រេងព្រឹទ្ធ គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា។
លើកដាក់តាមកម្លាំង កុំភើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា កុំស៊ាំស៊នរនចៅរ៉ៅ។
ទោះគិតកុំរួសរាន់ គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ កើតដំនៀលដល់អាត្មា។
កុំយកឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា ចោលច្បាប់ក្បួនលោកព្រេងនាយ។
១៥-ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ យល់លង្វែកពាក្យលោកថា។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
យល់តូចកុំខិតខំ គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ សន្សឹមក្សិណតិចៗទៅ។
២០-អ្នកមានរក្សាខ្សត់ ដូចសម្ពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្ននឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមុខរឹង ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល ដូចរបងស្រាស់បន្លា។
កុំឆ្អែតពេកតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
កុំមានចិត្តលលើ ពឹងក្រពើឲ្យចម្លង
កុំកាច់ឧសរបង វាំងចំណារឯអាត្មា។
២៥-មានទូកហើយមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា ក្រជីងចាប់ដោយនូវគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំ ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឺទ្ធ មុខគួរគិតៗឲ្យគ្រាន់។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់ កំណត់នៅឥតឃ្លាតឃ្លា។
សូរេចនូវនិទាន ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា ចាំទុកកាយគ្រប់គ្រាន់ហោង៕
(ចប់ដោយបរិបូរណ៍)
គេចាប់ចងទៅក្រោយ វាយបណ្តើរយល់អប្រិយ។
កុំគប់នឹងខ្ញុំគេ កុំប៉ោឡែខ្វល់នឹងស្រី
កុំជួញនឹងមន្ត្រី នឹងខាតទុនធនឯងហោង។
កូនអើយឪពុកបា នឹងឧបមាមួយទៀតផ្គង
បាស្តាប់ត្រាប់ត្រងរង ទុកទូន្មានអង្គឥន្រ្ទីយ៍។
គេដើរកុំអាលបាញ់ បើស្រឡាញ់កុំឲ្យខ្ចី
សូវឲ្យស្មោះទៅនៃ នៅគង់ជាភ្ងាយឺនយូរ។
៥-សូវចូលកុំឲ្យចេញ សូវឲ្យទិញកុំឲ្យដូរ
សាច់ញាតិឲ្យប្រមូល កុំស្រដីពាក្យសល់វ៉ល់។
មនុស្សកាចកុំឲ្យប្រើ ការក្រធ្វើកុំឲ្យសល់
ចែកទានកុំឲ្យយល់ ពាក្យបញ្ជេះកុំឲ្យមាន។
ពាក្យខុសកុំឲ្យស្តាប់ សេចក្តីគាប់ឲ្យធ្យាន
អំពើបាបកុំឲ្យមាន សីលនិងទានឲ្យរិះគិត។
សីលសោតគួររក្សា ខំប្រាថ្នាឲ្យបានជិត
ពិបាកឲ្យគន់គិត រកគំនិតគិតឲ្យដល់។
ស្អប់គេកុំអាលថា មានប្រាជ្ញាឲ្យចេះយល់
ពាក្យភូតស្តាប់គួរឆ្ងល់ មានកង្វល់កុំអាលចែង។
១០-ពាក្យក្រកុំអាលប្រាប់ ពាក្យឥតស័ព្ទកុំអាលថ្លែង
ពាក្យពិតកុំឲ្យចែង ពាក្យពិតស្លែងពុំគួរលាក់។
គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់
សឹកដេញកុំអាលបាក់ គ្នាជំពាក់ប្រើដោះសា។
គេរត់កុំអាលដេញ គេលើកចេញកុំអាលថា
សឹកដល់កុំអាលឆ្លា ឮវាចាកុំអាលយក។
គេប្រើកុំអាលទៅ គេឲ្យហៅកុំអាលមក
គេឲ្យកុំអាលយក គេសង្ឃកកុំអាលថយ។
ខ្លួនតូចកុំខំពារ ខ្លួនអ្នកជាកុំគិតធ្លោយ
ឲ្យគិតក្រែងក្រក្រោយ ខ្លួនខ្សត់ខ្សោយឲ្យបារម្ភ។
១៥-ទំនៀមទំនឹមព្រេង ច្បាប់ថ្លាថ្លែងដោយក្រឹត្យក្រម
ពាក្យនេះជាឧត្តម ចូរបាខំៗត្រងត្រាប់។
សង្វាតរកស៊ីចុក ជួញលលក់ទិញតាមច្បាប់
ខ្សត់គ្មានឃ្លានស៊ូស្លាប់ កុំខុសច្បាប់ព្រះធម្មា។
មានទ្រព្យត្បិតសំណាង ជាតិមុនសាងទានសីលា
ទើបកើតជាតិនេះណា មានទ្រព្យធនត្បិតទានគេ។
បើខ្លួនមានស័ក្តិបុណ្យ បានទ្រព្យធនខ្ញុំពលរេហ៍
ធ្វើចិត្តឲ្យត្រង់ត្រែ ជាតិទៅមុខនឹងបានទៀត។
ស៊ីបានៗនឹងខំ លោកវាយដំគេបៀនបៀត
បំបាត់ទ្រព្យគេឆ្លៀត ខុសច្បាប់ផងមិនទេឡើយ។
២០-ល្អតែនៅលោកិយ លុះដល់ក្ស័យជីវិតហើយ
ទល់ទុក្ខពុំដែលស្បើយ រូបរែងរងកម្មវេទនា។
ព្រះទ្រង់ទេសនាមក គួរតែយកទុកសិរសា
មនុស្សសត្វផងក្តីណា ពុំដែលវៀរពីក្តីស្លាប់។
គួរតែសាងសីលទាន នោះនឹងបានបុណ្យលាងបាប
រក្សាសីលដរាប នោះប្រសើរពេកកូនអើយ។
អស់ទ្រព្យសម្បត្តិនៅ មិនបានទៅតាមខ្លួនឡើយ
មានតែសីលទានហើយ ទៅកំដរបរលោកនាយ។
អស់ទាំងគ្រឿងរបស់ ខ្ញុំស្រីប្រុសផងទាំងឡាយ
សឹងខានចោលនៅអាយ ជារបស់គេរស់នៅ។
២៥-គួរដឹងរិះគិតធ្យាន គួរឲ្យទានធ្វើបុណ្យទៅ
ទាន់ខ្លួនជីវិតនៅ នោះប្រសើរក្រៃពេកពន់។
បើបាធ្វើតែបាប មិនសុភាពចិត្តកាចលន់
ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
បើបាបានធ្វើបុណ្យ បានសងគុណម្តាយឪពុក
ឲ្យទានចាំសីលសុខ នោះនឹងបានឋានសួគ៌ា។
ខ្លួនធំខំរកស៊ី ចាស់ព្រឹទ្ធីគួរអនិច្ចា
កើតជាមនុស្សនេះណា មានវេរាពុំដែលរួច។
មួយសោតកុំស្នេហ៍ស្និទ្ធ កុំមានចិត្តគិតកាន់កួច
កិរិយាគេកុំលួច នៅលោកីក្តីនិន្ទា។
៣០-ដល់ខ្លួនលែងជាតិនោះ នឹងចូលចុះនរកណា
នឹងឡើងដើមរកា ដែកនោះធំៗខ្ពស់ក្រៃ។
យមបាលរត់ទៅជ្រោម កាន់គ្រឿងចោមចាក់ទីទៃ
ក្អែកត្មាតទង់ជើងដៃ ចចឹកស៊ីជាអាហារ។
មានខ្លួននោះដាចដាច់ អស់ទាំងសាច់ឈឺខ្លោចផ្សា
វាត្រូវនឹងបន្លា សឹងដែកជាមុតធ្លាយធ្លុះ។
ហើយធ្លាក់ពីបន្លា ដើមរកាដែកធំនោះ
ធ្លាក់ចុះក្នុងទឹកខ្ទុះ ប្រែផ្សាក្តៅឥតសម្រាន្ត។
ហើយហែលក្នុងទឹកនោះ ស្លាប់ហើយរស់លំបាកប្រាណ
ពីរពាន់ឆ្នាំទើបបាន រួចមកកើតជាមនុស្សា។
៣៥-រួចនោះបានមកកើត យកកំណើតមនុស្សនេះណា
ហេតុកម្មពៀរវេរា កើតជាស្រីប្រាំរយជាតិ។
រួចនោះជាខ្ទែខ្ទើយ កូនចៅអើយកុំប្រមាទ
ភរិយាគេមិនឃ្លាត ពីនរកនោះឡើយណា។
មួយសោតឪពុកផ្តាំ ចូរបាចាំកុំផឹកស្រា
វានាំចិត្តពាលា ពាលោលន់ពន់ពេកក្រៃ។
ផឹកស្រាជាអ្នកកាច ពុំក្រែងខ្លាចអ្នកដទៃ
វានាំបាត់ស្មារតី នឹងរកស៊ីបាត់ប្រាជ្ញា។
នៅនាលោកីហោង អស់អ្នកផងគេនិន្ទា
លុះខ្លួនជួនមរណា ទៅនរករងទុក្ខនៅ។
៤០-នៅតែរងវិបាក ខ្លួនរលាកនឹងដែកក្តៅ
អស់ថ្លើមប្រមាត់នៅ ក្នុងពុងពោះឈឺពន្លឹក។
ដែកក្តៅឆេះជាភ្លើង ផ្សែងផ្សព្វឡើងឮគគឹក
យមបាលសោតបំផឹក ទឹកទង់ដែងឆេះព្រោងព្រាយ។
ទាក់កទាញផ្តេកផ្តួល នឹងបង្គោលដែកទាំងឡាយ
មាត់នោះឆេះព្រោងព្រាយ ហេតុបាបបានផឹកសុរា។
ពាក្យនេះមិនថាឯង មានពីព្រេងព្រះទេសនា
អ្នកណាបរទារការ សេពសុរាដូច្នេះនៃ។
គិតគូរគួរឲ្យចាំ សីលនានាំឲ្យល្អក្រៃ
រៀនធម៌គម្ពីរថ្លៃ បានវៀរបាបផងនានា។
៤៥-ហៃអស់កូនចៅអើយ ចាំឲ្យហើយធម៌ទេសនា
អ្នកមិនផឹកសុរា អ្នកនោះបានឋានសួគ៌ហោង។
រកស៊ីគិតពីក្តី គិតលោកីបរលោកផង
ក្រែងខ្លួនជួនមកយោង ផលជួយជូនបានសុខា។
ច្បាប់នេះព្រះបន្ទូល គួរតែចូលចិត្តគ្រប់គ្នា
ទូលទុកលើសិរសា កុំបីភ្លេចដល់មួយថ្ងៃ។
ថ្ងៃសីលរកផ្កាភ្ញី ទៀនធូបក្តីផ្សំម្រៀមដៃ
ថ្វាត់ថ្វាយព្រះរ័ត្នត្រ័យ កុំបីដាច់ថ្ងៃមួយឡើយ។
អ្នកណាអាចបានស្តាប់ ត្រេកត្រងត្រាប់ធម៌ជាត្រើយ
លុះលែងជាតិទៅហើយ នោះនឹងបានឋានសួគ៌ា។
៥០-ទោះបីបានកើតមក យកកំណើតជាតិនោះណា
ប្រកបដោយប្រាជ្ញា អង្គកាយាល្អប្រិមប្រិយ។
កើតកបទ្រព្យរបស់ ខ្ញុំស្រីប្រុសគោក្របី
មាសប្រាក់ឥតខ្វះអ្វី មានទូកក្តារច្រវាហោង។
មានកេរកោះស្រែស្រូវ ចេកអំពៅដូងស្លាផង
នោះច្រើនៗពេកហោង សឹងលើសលន់ពន់ប្រមាណ។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទាន ជាសូរេចបណ្តាំហោង។
៥៥-ចូររិះចូររៀនយក ជាពន្លកចិត្តចាំចង
ស្មើស្ពានចាំចម្លង ទៅដាក់ដល់ថ្នល់និព្វាន៕
(ចប់ដោយបរិបូរណ៍)
ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខាន ល្មមដើរបំពាន ពុំគិតក្រងាយ
ល្មមឈប់បង្អង់ ល្មមខាននៅអាយ ក្តីក្រកុំស្រាយ
ក្តីងាយកុំធ្វេស។
សូវដើរកុំដេក សូវថប់កុំត្រេក សេចក្តីប្រហែស
សូវខានកុំពារ ចិត្តចង់ចចេស សូវចូលកុំចៀស
វៀសរួចសឹមគូរ។
លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំមូទូ
ស្រាយចេញឲ្យឆាប់ កុំទុកឲ្យយូរ សេចក្តីមូទូ
មិនដឹងខុសត្រូវ។
ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន ធ្វើជាឲ្យគួរ តឹងគិតឲ្យធូរ
យូរគិតឲ្យឆាប់។
១០-សេចក្តីបម្រុង ពាក្យដើមពាក្យចុង ប្រកាន់ឲ្យខ្ជាប់
សូវនឿយឯខ្លួន កុំឲ្យបង់ទ្រព្យ សូវបង់ក្តីគាប់
កុំឲ្យខ្លួនស្លាប់។
សូវស្លាប់ទៅជា កុំបង់ធម្មា ឥរិយាសីលគាប់
ឲ្យគិតជញ្ជឹង រំពឹងឲ្យសព្វ ពាក្យស្លែងកុំស្អប់
ពាក្យគាប់ឲ្យយក។
ចង់គង់ឲ្យទុក ចង់បានក្តីសុខ ឲ្យស្វែងដើររក
ឃើញច្បាស់ធម៌អាថ៌ ឲ្យយកខ្លួនជ្រក ក្តីសោកមម៉ោក
ឲ្យចៀសចេញឆ្ងាយ។
កូនអើយលោកី នេះឲ្យរៀនក្តី រៀនច្បាប់ទាំងឡាយ
រៀនទាំងសម្តី កុំបីរាយមាយ ក្តីក្រក្តីងាយ
ក្តីគួរក្តីសម។
ឱកូនពុំងា ធម្មតាអ្នកជា ឲ្យរៀនថែទាំ
រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ
លក់ចេញទិញចូល។
១៥-មួយសោតឯច្បាប់ បើបាមានទ្រព្យ មនុស្សផងមកមូល
ពឹងពាក់ប្រាណណា បាយកប្រមូល សន្សំផ្សំចូល
យកមកជាមួយ។
កូនអើយឯម្លប់ មនុស្សផងចូលឈប់ សម្រាន្តអាត្មា
ព្រោះឈើមានម្លប់ ត្រសុំសាខា ម្តេចឡើយប្រែជា
ក្តៅជ្រកពុំបាន។
មនុស្សផងរំលង រកម្លប់ទៀតហោង ចូលចតសម្រាន្ត
ម្លប់នេះត្រជាក់ ត្រសាក់ក្សេមក្សាន្ត មនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសំណាក់
មច្ឆោមច្ឆា ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោង ឯទឹកនោះផង ម្តេចប្រែជាក្តៅ
មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ
ពំនាក់អាត្មា។
២០-កូនអើយបើច្នោះ អសោចិ៍កេរ្តិ៍នោះ ត្រូវត្រង់ខ្លួនបា
ព្រៀងលានទាំងឡាយ គេនឹងនិន្ទា ដំនៀលដៀលថា
បាឯងពុំចេះ។
អាប់ឥតប្រាជ្ញា អាប់ទាំងឥរិយា យោបល់ចំណេះ
អាប់ទាំងមារយាទ អាប់ទាំងតម្រិះ ត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា
មួយគ្រាន់ពន្លៀក នៅក្នុងគង្គា ពុំរាប់ថាជា
ប្រសើរឡើយហោង។
មួយសោតអ្នកណា គេមកប្រាប់ថា បទបាធ្វើឆ្គង
បាគិតជញ្ជឹង រំពឹងដើមទង កុំបាកែងកោង
ក្អេងក្អាងពុំស្តាប់។
ទូកហួសកំពង់ រាចែវបង្អង់ ថយមកចូលចាប់
ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់
ពុំបានឡើយណា។
២៥-អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា
ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្តី។
រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតឯងកម្លាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក ដកកកក្ងក អួតឯងអំណាច
នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្តើមយករាជ្យ
ភូមិភពនាគា។
រីសត្វអណ្តើក វារឡើងរវើក មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្តីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ រាងអញចំប្រប់
ដូចរាជសីហា។
៣០-ហាឡើងមិនធ្យាន ស្តីមិនប្រមាណ នឹងប្រាណអាត្មា
សូវឱនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ
សូវកាប់កុំជេះ។
ឱកូនពន្លក ច្បាប់នវបាយក ស្ងួនកុំប្រហែស
ច្បាប់នេះប្រសើរ ហៅមហាវិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង សប្បាយចង់លេង នឹងមានភយា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទ។
សប្បាយធ្វើស្រែ ចម្ការជួញប្រែ នោះមានគេរាប់
សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី ចេះលើកសម្តី ចេះគិតចេះគូរ
ចេះរៀបចេះចំ ចេះសមចេះគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥-នាងនេះឈ្មោះថ្មី មុខមាត់ប្រឹមប្រិយ សមជាអ្នកមាន
ម្ល៉ោះហើយនឹងកើត ទ្រព្យផងពុំខាន ព្រោះពាក្យសន្តាន
ព្រៀងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងល្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា លោកមានឧបមា ឲ្យគិតឲ្យយល់
ពាក្យលោកទំនឹម មិនមានឲ្យសល់ កូនអើយកុំឆ្ងល់
ហ្នឹងពាក្យនេះណា។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំឲ្យនិយាយ ដើមគេនឹងក្លាយ
កើតទោសទៀតធំ។
៤០-ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាឱបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្ងួរអួតអាងផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ ដកកកក្ងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់លោតរាំ ក្រោកឡើងទន្ទាំ កែងកោងអាបឡាប
ថ្លង់ចង់ស្តាប់ច្រៀង ផ្អៀងផ្អងទន់ទាប ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្តាប់ ពាក្យនេះមហាគាប់ គ្រប់តួទាំងឡាយ
បាគិតរំពឹង ជញ្ជឹងឲ្យឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភិតភាំង ស្លុតស្លាំងកាយា ប្រាណប្រុងឥរិយា
ស្មារតីឲ្យនឹង។
៤៥-រិះរកគំនិត ភ្ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ ចាត់ឡើងឲ្យដឹង ចំណេះមួយរឹង
ធ្វើហាក់មិនភ្លឹង។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគជសារសឹក
កាំភ្លើងដៃដុំ ពុំដែលនឹងភ្លឹក ជញ្ជូនគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្តានត្រកូល
ឲ្យគិតឲ្យដឹង រំពឹងឲ្យមូល ប្រាជ្ញាឲ្យចូល
ចងចាំទុកនៅ។
កុំអួតកុំអាង កុំភូតបំព្រាង កុំឲ្យចែចូវ
កុំកាច់កុំកិន រអែរអូវ កុំនាំពាក្យទៅ
ប្រាប់ឲ្យកើតទោស។
កុំវេះកុំវៀន កុំបៀតកុំបៀន កុំស្តីតោសម៉ោស
គ្នាបានជាខុស ឲ្យមានសន្តោស កុំហាឲ្យហួស
ជ្រួសពាក្យទៅមុន។
៥០-ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា កុំឲ្យលោកអន់ សេចក្តីទម្ងន់
សន្សឹមកុំបោល។
កុំអួតកម្លាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងជាធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តម្រង់
ក្រែងបង់ឥរិយា សក្កាកុំគង់ លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្តាប់ ពាក្យមួយមហាគាប់ មានចិត្តស្នេហា
ឲ្យមើលមារយាទ មើលសព្វឥរិយា ឲ្យុដឹងថាជា
ជាកាចវៀចត្រង់។
ឲ្យសមឲ្យសួន ឲ្យល្មមនឹងខ្លួន ឲ្យធួននឹងអង្គ
សឹមយកជាមិត្រ ឋិតថេរដ៏លង់ ទៅមកតម្រង់
ចេញចូលស៊ីចុក។
៥៥-មិត្រមួយសោតណា ទៅមកកាន់គ្នា បង្កើតឲ្យសុខ
មិត្រមួយឲ្យទោស បង្កើតជាទុក្ខ មិត្រមួយឲ្យឆុក
ឲ្យបង់ទ្រព្យា។
មិត្រមួយបង្ហិន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា
ចុះឡើងឥតអាក់ នឹងហិនអាត្មា កូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសី កូនប្រុសកូនស្រី ស្ងួនអើយបាស្តាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្តាប់
នៃនរជនជាតិ។
មួយសោតលោកថា ឫកក្នុងអាត្មា មានបីពុំឃ្លាត
មួយស៊ីមួយដេក មួយដើរជាខ្នាត ស៊ីឥតមារយាទ
ពុំត្រូវសណ្តាប់។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០-នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនឲ្យជំនា
ឲ្យកើតតែទុក្ខ ឲ្យបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្តីអភ័ព្វ ចង្រៃនូវអព- មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី បើមានឫកបី ដូចច្បាប់លោកថា
ឫកដេកឫកដើរ ឫកស៊ីអាហារ ជាអ្នករក្សា
ឥរិយាមារយាទ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានឲ្យឃ្លាត
ទោះបីនឹងសើច នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយល់ឥរិយា
គេយល់ចំណេះ ជាអ្នករាបសា គេចង់ចងជា
ពន្ធយកជាញាតិ។
៦៥-មានខ្សត់ពុំគិត យកតែគំនិត យកតែមារយាទ
ឲ្យចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្តាយឪពុក នឹងបានលើកមុខ ដោយកូនពុំងា
អស់ទាំងបងប្អូន ជីដូនជីតា ម្តាយមីងនូវមា
សឹងស្រួលចូលចិត្ត។
ត្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សឹងបានដូចចិត្ត
ដូចដួងចិន្តា។
កូនអើយចូរស្តាប់ ចូរចាំឲ្យខ្ជាប់ ទុកក្នុងអាត្មា
ទំនឹមទំនង គន្លងឧបមា បទចងប្រែជា
បទព្រហ្មគីតិ។
កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត
កូនអើយមាសតាំងចិត្ត តាំងចរិតគិតកុំឆ្ងល់។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសគិតឲ្យដល់
ពាក្យលោកតែងខ្វាយខ្វល់ ជាបឋមចប់ម្ល៉េះហោង៕
១-កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត
កូនអើយមាសតាំងចិត្ត តាំងចរិតគិតឲ្យឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង
មើលយល់តែខ្លួនឯង មិនយល់គេឯទៀតផង។
នឹងស៊ីចង់ពិសា ខ្ជិលទំពារឲ្យហ្មត់ហ្មង
យល់នាមថាជាមង យល់ឯជងថាជាកួយ។
យល់តាថាជីដូន យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
១០-អ្នកប្រាជ្ញកាន់ពាក្យទៀង កុំឲ្យល្អៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធ គួរឲ្យគិតពិចារណា
កុំអួតអាងអាត្មា ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន មើលប្រមាណអស់គ្នីគ្នា។
លើកដាក់តាមកម្លាំង កុំកើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យជា កុំសសន់រាន់សៅដៅ។
ទោះដើរកុំរួសរាន់ គិតឲ្យគ្រាន់សឹមដើរទៅ
កុំឲ្យអាប់អាស្រូវ កើតដំនៀលដល់អាត្មា។
១៥-កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងតែប្រាជ្ញា ចោលក្បួនច្បាប់លោកព្រេងនាយ។
ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងគិតឲ្តឆ្ងាយ យល់លង្វែកសព្វនានា។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
២០-យល់តូចកុំអាលខំ គួរសន្សំយកជាគ្នា
បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ។
អ្នកមានរក្សាខ្សត់ ដូចសម្ពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមកវឹង ឥតកំដឹងអស់អម្បាល
ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា។
កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានក្នុងផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
២៥-កុំមានចិត្តលលើ ពឹងក្រពើឲ្យចម្លង
កុំកាប់ឧសរបង វាំងចំណារឯអាត្មា។
មានទូកឲ្យមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា ជើងចែងណ៎ាឲ្យសព្វគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំ ដូចបណ្តាំបណ្តៅចិត្ត
ពាក្យព្រេងគួរឲ្យគិត គិតរំពឹងឲ្យគ្រប់គ្រាន់។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់ កំណត់នៅពុំឃ្លាតឃ្លា។
៣០-តែងតពាក្យទៅទៀត កុំបៀនបៀតអ្នកព្រឹទ្ធា
កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍ពុំគង់ទ្រព្យ។
ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់
ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា។
ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា
កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ។
កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់
ខ្ចីទ្រព្យគេកញ្ជប់ រកគេទៀតគេថាគ្មាន។
អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន
អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឲ្យពឹងទ្រព្យ។
៣៥-អ្នកខ្លៅរែងស្អប់ចេះ ត្បិតតម្រិះគិតគំនាប់
អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ
គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទាន ជាសូរេចម្ល៉េះឯងហោង៕
(ចប់ដោយបរិបូណ៌ហោង)
ទំនឹមទំនង នេះហោងជាច្បាប់ ទុកជាសណ្តាប់
នៃនរជនជាតិ។
នរូអ្នកណា នឹងចូលទៅជា វររាជអាមាត្យ
សេនាមន្រ្តី កវីជាអាទិ៍ រៀនច្បាប់ជាខ្នាត
តែងទុករៀងទៅ។
បម្រើព្រះបាទ ព្រះបរមនាថ អធិរាជចមចៅ
ឲ្យសមឲ្យល្មម នឹងក្សត្រានៅ ឲ្យឡើងគាល់ហ្វៅ
អ្នកជាអម្ចាស់។
មួយនោះព្រះអង្គ ក្សត្រាទ្រើសទ្រង់ គ្រងផ្ទៃក្រោមក្រាស់
គួរមានមនោរម្យ សុខសមសោមនស្ស រៀនឲ្យច្បាស់លាស់
ត្រង់ច្បាប់នេះណា។
៥-អស់មុខមន្រ្តី ដោយព្រះបាលី នាសតិរាជា
បើមុខមន្រ្តី ពុំពិចារណា នឹងក្សិណក្សត្រា
ពុំលែងឡើយហោង។
ត្បិតមុខមន្រ្តី សេនាបតី ពុំដោយគន្លង
លោភោចង់បាន បំពានរាស្រ្តផង រាស្រ្តរឹងក្តៅហោង
អង្គឥតអាស្រ័យ។
រាស្រ្តដូចមច្ឆា មន្រ្តីសេនា ដូចគង្គានៃ
បើប្រែជាក្តៅ ក្រៃក្រៅវិស័យ រាស្រ្តរឹងកើតភ័យ
អង្គឥតពំនាក់។
មន្រ្តីយោធា បីដូចព្យគ្ឃា និងពស់ពព្លាក់
រីអស់រាស្រ្តផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ខ
យង់ឥតករុណា។
មួយ កុបុត្តំ នាសតិកុលំ បទបន្លែថា
បើមានកូចកាច កំណាចហើយណា សឹងវិនាសប្រា-
កដគឺសន្តាន។
១០-មួយ កុភូតំ នាសតិធនំ វិនាសធនធាន
នៅភូមិអាក្រក់ នឹងកើតហីនហៃ ប្រាជ្ញាញាណញេយ្យ
អាប់ឥតមង្គល។
កើតកេរ្តិ៍អាប់យស ដោយនូវពាក្យមនុស្ស គេដើរមកយល់
ហើយគេដឹងថា ផ្ទះអាក្រក់សល់ កើតអបមង្គល
ដោយពាក្យគេថា។
ឯសុមន្រ្តី ដោយអាថ៌បាលី វុឌ្ឍិរាជា
បើមុខមន្រ្តី មែនមានប្រាជ្ញា ដឹងអស់អធ្យា-
ស្រ័យគ្រប់ប្រការ។
តម្រង់មហាក្សត្រ សោយរាជ្យសម្បត្តិ ក្សេមក្សាន្តភពការ
អស់រាស្រ្តមណ្ឌល សកលបរិពារ សឹងអស់រង្គាល
ដល់តិចឡើយហោង។
១៥-ឯសុបុត្តំ វុឌ្ឍិកុលំ ថាបើកូនផង
មែនមានគំនិត ល្អឥតឯហ្មង សឹងចម្រើនបង
ប្អូនសាច់សន្តាន។
ឯសុភូមំ វុឌ្ឍិវីជំ ថានៅគ្រឹហា
ល្អហើយនោះនឹង ចម្រើនប្រាជ្ញា សារពើប្រាថ្នា
ពិតពុំកម្រ។
ទោះអ្នកផងដើរ គេសឹងសរសើរ ថាផ្ទះនោះល្អ
ចម្រើនសួស្តី ចម្រើនមាត់ម- នុស្សផងសរ-
សើរផ្ទះនោះនៃ។
ច្បាប់នេះត្រកាល សូមព្រះភូបាល បរមក្សត្រថ្លៃ
សូមព្រះតម្រិះ ត្រិះដោយញាណញេយ្យ ទុកក្នុងហឫទ័យ
ជាច្បាប់ទៅហោង។
២០-បពិត្រព្រះបាទ ព្រះបរមនាថ លើសលោកកន្លង
ជាតិជាឥសូរ កំពូលរាស្រ្តផង ព្រះអង្គជាច្បង
ឯងឥតផ្ទឹមដល់។
យកព្រះប្រាជ្ញា យកព្រះញាណថ្លា ថ្លែងព្រះយោបល់
ត្រេកត្រិះកម្រាប អ្នកបាបកំហល់ ឲ្យនីរព្យសន៍សល់
បានដូចប្រាថ្នា។
ទុក្ខរាស្រ្តទាំងឡាយ ក្នុងក្រៅបន្ទាយ សព្វព្រះមាត្រា
ព្រះឱស្ឋបណ្តាំ ទុកលើសិរសា ទម្ងន់អាជ្ញា
លើរាជមន្រ្តី។
បពិត្រមហារាជ ទ្រើសទ្រង់អំណាច ចេស្តាឫទ្ធី
អញ្ជើញស្តេចស្តាប់ ជាច្បាប់គម្ពីរ សព្វប្រវេណី
ថ្កល់ថ្កើងចំពោះ។
បីៗអសារ បីៗឥតការ បីៗសូន្យសោះ
ម្តេចហៅអសារ ឥតការដូច្នោះ ម្តេចហៅសូន្យសោះ
ទេទៅឥតត្រើយ។
២៥-នាហៅអសារ មានទ្រព្យឥតការ ពុំធ្វើបុណ្យឡើយ
ពុំសងគុណគេ អ្នកឯទៀតឡើយ ញាតិឯងជាត្រើយ
ពិតពុំស្រោចស្រង់។
នាហៅឥតការ ចាំសីលាចារ មោះឥតពាក្យត្រង់
ចិត្តចង់បានបុណ្យ ពុំប្រណិប័តន៍សង្ឃ ចង់យសបានអង្គ
ពិតពុំឧស្សាហ៍។
នាហៅសូន្យសោះ ឮធម៌ពីរោះ ពុំស្តាប់ធម្មា
យល់ក្រឹត្យក្រមច្បាប់ ពុំស្តាប់ក្រឹត្យជា ដឹងព្រះធម្មា
ពុំធ្វើបរិសុទ្ធ។
បីផ្គង់ស្នេហា បីផ្គង់កិរិយា បីៗផ្គង់បុត្រ
ម្តេចហៅស្នេហា កិរិយាបរិសុទ្ធ ម្តេចហៅផ្គង់បុត្រ
អស់ន័យនេះផង។
នាផ្គង់ស្នេហា រសគាប់ពិសា កុំភ្លេចឡើយហោង
សំណេះសំនួរ សាកសួរស្នេហ៍ស្នង ឧត្បាតនេះហោង
ពុំបង់ឡើយនៃ។
៣០-នាផ្គង់កិរិយា រណ្តាប់គ្រឹហា ខ្ជាប់ខ្ជួនប្រពៃ
ទោះទ្រព្យរបស់ អម្រស់ទុកដៃ រក្សាសំចៃ
ពុំធ្លោយឡើយណ៎ា។
នាហៅផ្គង់បុត្រ ប្រពៃបរិសុទ្ធ ឲ្យរៀនសាស្រ្តា
សិល្បសារពើគាប់ ជាច្បាប់អាត្មា អរឲ្យកិរិយា
ដូចដោយចិត្តថ្វាត់។
បីៗហីនលក្ខណ៍ បីៗហីនស័ក្តិ ហីនសួស្តីថ្វាត់
ម្តេចហៅហីនល័ក្ខណ៍ ហីនស័ក្តិបង់បាត់ ហីនសូន្យទៀងទាត់
ន័យនេះសោតហោង។
នាហីនលក្ខណា សរសើរអាត្មា ឯងចេះកន្លង
ពោលឥតគេស្តាប់ សូរស័ព្ទសាសង ចូលស្ថានអ្នកផង
ឥតគេស្រដី។
នាហៅហីនស័ក្តិ ស័ព្ទគង់ឮជាក់ ឥតស័ព្ទភេរី
មានមហាក្សត្រា ឥតមានក្សត្រី មានរាជធានី
ស្មើគ្មានបន្ទាយ។
៣៥-នាហីនសួស្តី ល័ក្ខណ៍ផ្ទះអប្រិយ ភូមិសោតរំសាយ
ស័ក្តិសឹងពុំជា យាត្រាទៀបឆ្ងាយ និមិត្តស្កុនកាយ
អង្គឲ្យអប្រិយ។
បីៗបាត់ស្និទ្ធ បីៗបាត់មិត្រ បីបាត់ពន្លឺ
ម្តេចហៅបាត់ស្និទ្ធ បាត់មិត្រមេត្រី ពន្លឺរស្មី
បាត់បង់នោះណ៎ា។
នាហៅបាត់ស្និទ្ធ ពោលពាក្យខុសពិត ខ្សឹបខ្សៀវជេរថា
ធ្វើមុខអាក្រក់ កុហកមុសា ហេតុនោះលោកថា
បាត់ស្និទ្ធពុំមាន។
វិន័យបាត់មិត្រ ពោលពាក្យពុំគិត សត្យាសងសាន
នាស្ថានលំនៅ ពុំទៅមកថ្កាន ខ្ចីទ្រព្យបង្ខាន
មុខពុំឲ្យយល់។
នាបាត់ពន្លឺ ភ្នែកពិតពុំភ្លឺ ពុំយល់បរិបូណ៌
ឥតសាច់ឥតញាតិ ស្តាប់ស័ព្ទស្តាប់សូរ ពិតពុំបរិបូណ៌
វិញ្ញាណឯងអាច។
៤០-នាហៅបាត់ខុន ណាងនេះជាមុន ស្រីមានលក្ខណា
ពុំស្តាប់អម្ចាស់ យប់ថ្ងៃឡើយណ៎ា ខ្លួនចាស់ព្រឹទ្ធា
ស្រដីឡេះឡោះ។
រីបាត់ជាងជាតិ ធ្វើការឥតខ្នាត ពុំស្រេចការនោះ
វាតែងឲ្យឃ្លាត នឹងខ្នាតសូន្យសោះ ពុំត្រូវចំពោះ
នឹងក្បួនច្បាប់ឡើយ។
នាបាត់ប្រាជ្ញប្រុះ កាលជំនុំនោះ ស្ងៀមស្ងាត់ព្រងើយ
ពាក្យពុំស្រដី តិរ្ថិយឥតត្រើយ ពុំសេពគប់ឡើយ
មារយាទអប្រិយ។
បីៗបានរស បីៗសប្បុរស បីៗពន្លឺ
ម្តេចហៅមានរស សប្បុរសមេត្រី ពន្លឺរស្មី
ចាយចែងចរចា។
៤៥-ទោះមានរសកាល សេពសោយអាហារ មានរសពិសា
អ្នកមានសប្បុរស កបរសវាចា មែនមានភរិយា
មារយាទប្រពៃ។
រីសប្បុរិសា ប្រកបលក្ខណា មានធម៌សោតនៃ
ស្រដីនូវអាថ៌ ជាធម៌ឈ្លាសវៃ គាល់អម្ចាស់ថ្លៃ
មានពិចារណា។
រីពន្លឺនោះ កាលហូបបាយឆ្ពោះ ទៀងទើបភោក្តា
ពោលពាក្យនូវអ្នក មានព្រះប្រាជ្ញា ប្រកបកិរិយា
ប្រណិប័តន៍សព្វកាល។
បីៗហីនហោច បីៗត្រមោច បីៗសាធារណ៍
ម្តេចហៅហីនហោច ត្រមោចឥតការ ម្តេចហៅសាធារណ៍
ស្រេចស្រាយចេញហោង។
នាហៅហីនហោច អសារអសោចិ៍ ខ្លួនខ្លៅធ្វើឆ្គង
គប់នូវអ្នកផឹក ប្រមឹកស្រាផង ប្រពន្ធសោតហោង
ស្រដីមាយា។
៥០-នាហៅត្រមោច ត្រមោលកណ្តោច កណ្តែងកំព្រា
ឯងមានរបៀប ឥតប្រៀបអ្នកណា ឥតបុត្រស្ងួនភ្ងា
ត្រមោចសោតសល់។
នាហៅសាធារណ៍ មានព្រៀងឥតការ បំបែកកិច្ចកល
ប្រពន្ធឫស្យា អាត្មាទុព៌ល រឹងព្រួតបំណុល
លើខ្លួនទៀតកូវ។
បីៗសាមាន្យ បីអន្តរធាន បីៗអាស្រូវ
ម្តេចហៅសាមាន្យ សង់ផ្ទះនៅស្ថាន ទៀបផ្សារពុំជា
គប់នូវអ្នកពាល សាធារណ៍មោហា ប្រពន្ធនេះណ៎ា
ច្រើនបំណុលនៅ។
រីអន្តរធាន សង់ផ្ទះនៅស្ថាន នោះនៅជិតផ្លូវ
ខ្លួនរែងអប្រិយ មានក្តីអាស្រូវ ប្រពន្ធនោះកូវ
ប្រមឹកស្រាផង។
៥៥-នាហៅអាស្រូវ សង់ផ្ទះជិតផ្លូវ ធ្លានោះសោតហោង
ម៉ែក្មេកពុំជា មាត់រឹងកន្លង ប្រពន្ធនោះហោង
គេលែងទៀតខ្មី។
បីៗបរលោក បីៗពុំថោក បីៗលោកី
ម្តេចហៅបរលោក ពុំថោកនោះក្តី ម្តេចហៅលោកី
គួរដឹងសោះសា។
នាហៅបរលោក រកគ្រូនាលោក ដ៏មានប្រាជ្ញា
ខ្លួនសោតពុំខ្ជិល ចាំសីលភាវនា ចិត្តថ្លាសទ្ធា
ពុំដែលដាច់ឡើយ។
នោះហៅពុំថោក រក្សាប្រាណលោក ដំណឹងខ្លួនហើយ
អង្គុយខ្ពង់ខ្ពស់ ថ្កើងយសជាត្រើយ ភរិយាគាប់ហើយ
ត្រកូលថ្លៃផង។
នាហៅលោកី ពុំយល់ឯងក្តី មានច្បាប់សោតហោង
ពាក្យពោលសត្យា ចរចាឥតហ្មង ពាក្យពីរោះផង
សានសមសាទរ។
៦០-បីៗប្រាសលោក បីៗថយថោក ប្រាសលោកុត្តរ
ម្តេចហៅប្រាសលោក ថយថោកពុំប- រិបូណ៌លោកុត្តរ
ឲ្យពិចារណា។
នាហៅប្រាសលោក ស្រដីថយថោក ពាក្យនោះពុំជា
ខ្លួនឯងតំអឹង ពាក្យរឹងមហិមា យល់ចាស់ព្រឹទ្ធា
ពិតពុំប្រណិប័តន៍។
ថោកប្រាណពេកណ៎ា ទុរយសអសារ អង្គុយថយក្តាត់
អាហារថយផ្ចង់ បម្រុងពីមាត់ នេះហោងលោកកាត់
ហៅថយថោកហោង។
រីប្រាសលោកកូវ គួរនោះពុំត្រូវ ដោយធម៌ទំនង
យល់សង្ឃឥតចិត្ត ប្រណិប័តន៍សង្ឃផង សីលទាននោះហោង
ពុំស្គាល់ឡើយណ៎ា។
មានតែបំបាត់ ជីវិតសព្វសត្វ ឥតមានមេត្តា
ហៅប្រាសលោកកូវ គួរនៅឯណា មានពន្ធបីប្រា-
ការអកុសល។
៦៥-ព្រះអង្គមហាក្សត្រ សោយរាជ្យសម្បត្តិ គ្រងរាជ្យមណ្ឌល
រើសរកសេនា ឲ្យជាសុខពល ហើយនឹងតម្កល់
ស្នងព្រះនេត្រន័យន៍។
ក្រឡាពាសធំ ជាមេកងជុំ ការសង្រ្គាមជ័យ
ស្រាលរកអ្នកណា ចេះអធ្យាស្រ័យ មានប្រាជ្ញាវៃ
ចេះគ្រប់រាជការ។
ស្គាល់ទោសស្គាល់គុណ ស្គាល់ក្រោយស្គាល់មុន ដើមចុងកណ្តាល
ស្គាល់បាបស្គាល់បុណ្យ ស្គាល់ធ្ងន់ស្គាល់ស្រាល ស្គាល់ប្រាជ្ញស្គាល់ពាល
ស្គាល់ខ្លាចស្គាល់ហ៊ាន។
ស្គាល់តិចស្គាល់ច្រើន សង្វាតក្រវើន ស្គាល់អត់ស្គាល់ឃ្លាន
ស្គាល់វៀចស្គាល់ត្រង់ ស្គាល់ភូតស្គាល់មែន ស្គាល់ដីស្គាល់ដែន
ស្គាល់ព្រៃស្គាល់ត្រាញ់។
ស្គាល់គាប់ស្គាល់ខុស ស្គាល់ស្លាប់ស្គាល់រស់ ស្គាល់ឈ្នះស្គាល់ចាញ់
ស្គាល់បាញ់ស្គាល់បោះ ស្គាល់ដោះស្គាល់ដេញ ស្គាល់ចូលស្គាល់ចេញ
ស្គាល់បាត់ស្គាល់មាន។
៧០-ស្គាល់តឹងស្គាល់ធូរ ស្គាល់ឆាប់ស្គាល់យូរ ស្គាល់ហូលស្គាល់ខៀន
ស្គាល់ដើរស្គាល់ដេក ស្គាល់ស្រេកស្គាល់ឃ្លាន ស្គាល់បង់ស្គាល់បាន
ស្គាល់មានស្គាល់ខ្សត់។
បើមានកង្វល់ កលិយុគមកដល់ គេប្រាប់ប្រាកដ
បាកុំឆោតល្ងង់ វិលវង់រន្ធត់ កុំផ្សូរយួររត់
តំអក់តំអឹង។
កុំច្រើនវង្វេង ងងោងងងេង មមីមមមឹង
កុំច្រើនប្រទូស្ត រឹងរូសរបឹង កុំខ្ជិលរំពឹង
តែងដេកនិទ្រ្ទា។
កុំលោភចង់បាន ទ្រព្យគេបំពាន ពន្លឹកសោះសា
កុំរៀនកំណាញ់ ស្វិញស្វាញ់ឫស្យា ពុំស្គាល់កាចជា
ពាក្យពេចន៍ទ្រគោះ។
កុំលេងជាល្បែង រំពឹងយល់ឈ្វេង ពាក្យពុំពីរោះ
ស្រដីឲ្យដាច់ ឲ្យស្រេចឲ្យស្មោះ កុំធ្វើឡេះឡោះ
សសោះអន្ទង។
៧៥-កុំធ្វើហេងហោង កុំអួតកុំអាង ខុសក្តីបំណង
កុំច្រើនក្រអែស ប្រហែសលេងលង ឲ្យរៀនត្រងរង
នូវក្តីអំណត់
អ្នកណាអាចស្គាល់ អាចដឹងអស់អាថ៌ ជាក់ជាងប្រាកដ
ធ្វើការសង្រ្គាម ព្យាយាមចំហុត ឮកេរ្តិ៍ប្រាកដ
ដូចព្រះរាមា។
ស្តេចផ្ចាញ់អសុរ អស់ឥតសំណល់ ដល់មួយឡើយណា
បើបានសណ្តាប់ ក្រមច្បាប់សាស្រ្តា ទុកអង្គអាត្មា
ទីទៃគ្រប់ប្រាណ។
រីច្បាប់នេះណា បើអ្នកឯណា យកទុកឲ្យបាន
ក្នុងអង្គអាត្មា ជាសណ្តាប់ប្រាណ អ្នកនោះនឹងបាន
ជាអង្គអ្នកប្រាជ្ញ។
បើអ្នកឯណា បានមើលអក្ខរា ថាឲ្យស្រួលស្រេច
ជួយជួសសេចក្តី អស់អាថ៌សេចគ្រេច ឲ្យទានបន្តិច
កុំសើចឡើយហោង។
៨០-ជួយកែឲ្យត្រូវ តម្រង់តម្រូវ ដោយនូវគន្លង
ជាច្បាប់បុរាណ ពិតពីព្រេងហោង ឲ្យត្រូវបំណង
ព្រេងព្រឹទ្ធបុរាណ ។
សេចក្តីនេះណា និទានអស់អាថ៌ ចប់បរិបូណ៌បាន
នេះហោងជាច្បាប់ សណ្តាប់គ្រប់ប្រាណ ឲ្យឱវាទទាន
និដ្ឋិតំចប់ហោង៕
(ចប់ដោយបរិបូណ៌ហោង)
គម្ពីររសធម៌ អាណាក្រិត្តិកា គួរគប្បីមហា-
ជនផងត្រងត្រាប់។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្តីគាប់
ដ៏លោកបរលោក ហៅរកពុំស្លាប់ ធម៌នេះជាច្បាប់
ក្តីគាប់បរិយាយ។
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ
ប្រើស្ទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ
បណ្តិបមេជី ។
កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី
កុំកាន់ពិសយង់ គប់នឹងស្រ្តី សមណៈជនជី
កុំឲ្យក្តីត្រូវ។
៥-កុំនៅញុំាងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ
កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ
នៅផ្លូវដំរី។
ផ្អែមពីរប្រការ ចំណីនៅដាល កុំអាលឲ្យឆី
ផ្អែមមួយពាក្យពាល រែងរាលរកក្តី ផ្អែមមួយពាក្យស្រី
ស្រដីមាយា។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា
ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្តិបមេបា
រែងថាពុំគាប់។
ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ។
ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ
មានៈបាត់មិត្រ ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ។
១០-ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឲ្យខ្លួនត្រង់
ប្រើផ្គាប់អ្នកមុខ។
ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឲ្យសុខ
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក
ត្បិតភរិយាជា។
ប្រមាថបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា
បាត់ឥរិយាគាប់។ (ទីនេះបាត់បីឃ្លា)
អត់់ឱនឥតទោស ធ្វើចិត្តសន្តោស បង្កើតជាទ្រព្យ
មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់
ជាគន្ធពិដោរ។
ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ
ទឹកថ្លាត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល
ល្មមមាត់ឈ្លានពាន។
១៥-ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុឌ រែងធ្វើជាមាន អ្នកឥតសន្តាន
រែងមើលគេងាយ។
ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រឹកពលត្បិតបាយ
សិស្សប្រាជ្ញត្បិតគ្រូ ជេរពោលដំវាយ ពលជាត្បិតនាយ
ហ្វឹកហ្វឹមខះខំ។
រៀនក្តីគូរគិត ចាស់ឥតប្រព្រឹត្ត នៅប្រែច្រឡំ
អ្នកជាជាកាច តូចប្រែជាធំ ពង្សពូជឧត្តម
ច្រឡំជារាស្រ្ត។
ឃើញសេះជាលា ឃើញក្ងានជាទា ពពាយជាទាស
សំណជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស
កប្បាសជាគ។
ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ
ពិដោរអសុដោរ ពីសាសាទរ ហិតហើយសឹមប-
រិភោគក្តាក្តិត។
២០-ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តានព្រេងព្រឹទ្ធ
រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត
ឲ្យដឹងខ្ពស់ទាប។
ដូចខ្វាក់បាំងស្បែក មួយដូចទំពែក ចង់សុំប្រេងលាប
ដូចថ្លង់ស្តាប់ច្រៀង ទះដៃព្រាកៗ ដូចខ្វិនអាបឡាប
ចង់ចងក្បិនរត់។
ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ
អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់
ប្រាំមួយហត្ថហោង។
មួយចង់ឈ្នានីស ចិត្តចង់ចចេស កុំដោយគន្លង
ពាក្យពោលអ្នកធំ ច្រឡំសូរសង ពុំគិតក្តីហ្មង
ចង់ចេរអន្តរាយ។
មួយស្រីពេស្យា បំពេញព្រហ្មចា- រីរួសអភិប្រាយ
អំពើទាំងបី ហៅពិសពុតព្នាយ សាធុសម្ទាយ
ចៀសកុំបីត្រាប់។
២៥-ប្រាជ្ញពុំស្មើពុត បម្រើលំអុត ពុំស្មើក្តីគាប់
មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្វ ស្វែងរៀនរកច្បាប់
ពុំស្មើចិត្តជា។
ស័ក្តិពុំស្មើយស អ្នកមានរបស់ ពុំស្មើស័ក្កា
សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា
កុំឲ្យមើលងាយ។
សូវសុំកុំយក គ្នាស្មើកុំរក ដូចបាវនិងនាយ
ខុសគាប់សូវអត់ កុំឲ្យឮឆ្ងាយ ក្តីសុខុមទាំងឡាយ
កុំខ្ចាយសូរស័ព្ទ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យមានក្តីគាប់
សូវបង់ធនធាន កុំឲ្យខ្លួនស្លាប់ សូវស្លាប់គួរគាប់
រសធម៌កុំបីបង់។
បណ្តាំមេបា អម្បូរលោកថា ទូកតាមកំពង់
សំពៅតាមខ្យល់ ចង្កូតតម្រង់ មេលឹមតែងត្រង់
ត្រីវិស័យជាមុខ។
៣០-ដូចចិត្តប្តីជា ដូចមានភរិយា នៅផ្ទះស្រណុក
ដូចកូនទទួល យកពាក្យឪពុក ដូចខ្ញុំឲ្យមុខ
អម្ចាស់ប្រើហៅ។
បណ្តាំមេបា អម្បូរលោកថា ព្រេងព្រឹទ្ធប្រដៅ
ទើងឆីប្រើរក ទើងស្វែងប្រើទៅ ទើងស្នេហ៍ប្រើហៅ
មិត្រមកជាមិត្រ។
ពាក្យខុសកុំស្តាប់ ក្តីខុសកុំត្រាប់ អ្នកប្រាជ្ញកុំផ្តិត
ល្ងង់កុំស្រដី ខ្សត់កុំទុកចិត្ត ពាលោកុំផ្តិត
ជាមិត្រមេត្រី។
ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្តី
កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ កុំយកពាក្យជី
ផ្ទឹមនូវពាក្យពាល។
មើលភ្នែកជញ្ជីង ក្នុងចិត្តឲ្យដឹង ណាធ្ងន់ណាស្រាល
កុំយកមណីរ័ត្ន មាសមានជាកាល ចិត្តកុំបណ្តាល
នូវបង់សីលធម៌។
៣៥-ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ
ទោះដឹងទឹកមាស កុំចេរនូវថ្ម ទោះដឹងដីស
កុំចេរសំបុត្រ។
ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត
ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ
ពុំចេរឥរិយា។
ទេពីមើលក្រឹត្យ ក្សត្រាមើលឫទ្ធិ៍ ទាហានមើលចេស្តា
ជាងមើលអំពើ អំពីហត្ថា ទោះយកភរិយា
មើលនាលំនៅ ។
អសារក្តីបី បណ្តាំមេជី ព្រេងព្រឹទ្ធប្រដៅ
អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ
ប្រាជ្ញឥតមារយាទ។
អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
ភរិយាផុតផាយ ចាយវាយឥតខ្នាត ពពាលសុទ្ធសាធ
ប្រដៅក្របាន។
៤០-ផ្ទះភ្លើងមានបី អំពើពុតស្រី ខឹងឥតប្រមាណ
កូនកាចចចេស ពុំដោយដំបូន្មាន ខ្ញុំកាចភៀសប្រាណ
ពុំឲ្យម្ចាស់ប្រើ។
ហោរាប្រើគូរ ភមូប្រើមូល ស្ទង់ទឹកប្រើស្មើ
បន្ទាត់ប្រើត្រង់ ពលផ្ចង់គប្បីប្រើ ពុំហើយគប្បីធ្វើ
កុំលែងគប្បីភ្ងា។
ក្តីកោតមានបី កោតមួយពួកស្រី ស្រដីមាយា
កោតមួយពាក្យពិស អាស្រូវជេរថា កោតមួយពាក្យពា-
លោលោកទុជ៌ន។
ពិសពស់នានា កុយខ្នាយទន្តា កាលគត់ស្តាប់មន្ត
ត្រង់ពិសពាក្យពាល រោលរាលពុំស្រន់ សូម្បីអស់ជន្ម
ក្រមន្តបោសបាន។
ហេតុនោះគួរគិត គួររិះរកហិត ថ្នាំពិសឲ្យស្រាន្ត
ដ៏លោកនេះគួរ រកអ្នកទ្រង់ញាណ សេពសាងសីលទាន
ជាថ្នាំលោកី
៤៥-រីថ្នាំបរលោក ចៀសចាកទុក្ខសោក បង់បញ្ចិន្ទ្រីយ៍
គប្បីផឹកសត្តតិង្ស- ពោធិបក្ខិយ អាចនាំដល់ត្រី-
ពិធសម្បត្តិសារ។
ពិដោរផ្កាបី ពិដោរមេត្រី សួស្តិ៍សីលាចារ
ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាល
ដល់សួគ៌ពុំស្បើយ។
ពិដោរផ្កាបី ក្រៃលែងក្លិនភ្ញី ឥតឯល្ហែល្ហើយ
ដោយខ្យល់ច្រាសខ្យល់ នៅត្រើយឆ្លងត្រើយ ពិដោរពុំស្បើយ
ហៅរសគន្ធា។
ពិសាផ្លែប្រាំ ពិសារសធម៌ ពិសាសត្យា
ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា-
ចាចេញមធូរ។
ពិសាផ្លែប្រាំ គិតជានាយនាំ ឥន្ទ្រីយ៍ទៅចូល
ត្រីពិធសម្បត្តិ ទិព្វរ័ត្នអនុកូល ចំណេរទៅចូល
មោក្ខមគ្គាល័យ។
៥០-ធម៌នេះជាច្បាប់ ប្រសើរមហាគាប់ ឧត្តមពេកក្រៃ
ក្រអ្នកណាបាន ប្រាជ្ញាឈ្លាសវៃ អាចដឹងដោយន័យ
រសធម៌គាថា។
គួរចេះគួរចាំ គួរតាមបណ្តាំ ទូលទុកសិរសា
ធម៌នេះស្មើក្សីរ អម្រឹតធារា សម្តេចភគវា
សាធុប្រោសប្រាណ ។
អ្នកណាបានស្តាប់ អ្នកណាបានត្រាប់ អ្នកណាបានធ្យាន
រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន
ដល់និព្វានហោង៕

ច្បាប់ទូន្មានខ្លួន
១-មនុស្សកាចកុំប្រសព្វ កុំទៅភប់នឹងចោរក្មួយគេចាប់ចងទៅក្រោយ វាយបណ្តើរយល់អប្រិយ។

ច្បាប់បណ្តាំបិតា
១-នេះបទកាកគា- តិទើបចងជា ច្បាប់ច្បាស់ទូន្មាន
តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ ប្រាជ្ញលោកនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លក ស្ងួនអើយមាសយក បណ្តាំបិតា
ឪពុកនោះចាស់ ឥតអ្វីឲ្យបា ស្ងួនអើយរក្សា
ពាក្យឪពុកនៅ។
ឱកូនកំសត់ រៀនឱនរៀនអត់ រៀនគិតក្នុងក្រៅ
រៀនឱនលំទោន កុំឲ្យហ្មងសៅ ដល់ខ្លួនកូនពៅ
កេរ្តិ៍ដល់ឪពុក។
ដឹងឆ្លើយត្បិតដង កូនសោតរែងឆ្គង ត្បិតតែឪពុក
ទ្រព្យគង់ត្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥-ចំណេះទាំងឡាយ កិច្ចកលដោះស្រាយ ត្បិតតែគំនិតតាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ ប្រាជ្ញលោកនិទាន

ច្បាប់ត្រីនេតិ
១-បពិត្រមហារាជ ទ្រើសទ្រង់អំណាច អញ្ជើញស្តេចស្តាប់ទំនឹមទំនង នេះហោងជាច្បាប់ ទុកជាសណ្តាប់

ច្បាប់ព្រះរាជសម្ភារ
១-ហៃសាធុជនផង នេះគឺចំណង បទបាឡីថា គម្ពីររសធម៌ អាណាក្រិត្តិកា គួរគប្បីមហា-
ជនផងត្រងត្រាប់។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្តីគាប់
ដ៏លោកបរលោក ហៅរកពុំស្លាប់ ធម៌នេះជាច្បាប់
ក្តីគាប់បរិយាយ។
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ
ប្រើស្ទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ
បណ្តិបមេជី ។
កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី
កុំកាន់ពិសយង់ គប់នឹងស្រ្តី សមណៈជនជី
កុំឲ្យក្តីត្រូវ។
៥-កុំនៅញុំាងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ
កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ
នៅផ្លូវដំរី។
ផ្អែមពីរប្រការ ចំណីនៅដាល កុំអាលឲ្យឆី
ផ្អែមមួយពាក្យពាល រែងរាលរកក្តី ផ្អែមមួយពាក្យស្រី
ស្រដីមាយា។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា
ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្តិបមេបា
រែងថាពុំគាប់។
ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ។
ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ
មានៈបាត់មិត្រ ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ។
១០-ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឲ្យខ្លួនត្រង់
ប្រើផ្គាប់អ្នកមុខ។
ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឲ្យសុខ
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក
ត្បិតភរិយាជា។
ប្រមាថបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា
បាត់ឥរិយាគាប់។ (ទីនេះបាត់បីឃ្លា)
អត់់ឱនឥតទោស ធ្វើចិត្តសន្តោស បង្កើតជាទ្រព្យ
មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់
ជាគន្ធពិដោរ។
ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ
ទឹកថ្លាត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល
ល្មមមាត់ឈ្លានពាន។
១៥-ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុឌ រែងធ្វើជាមាន អ្នកឥតសន្តាន
រែងមើលគេងាយ។
ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រឹកពលត្បិតបាយ
សិស្សប្រាជ្ញត្បិតគ្រូ ជេរពោលដំវាយ ពលជាត្បិតនាយ
ហ្វឹកហ្វឹមខះខំ។
រៀនក្តីគូរគិត ចាស់ឥតប្រព្រឹត្ត នៅប្រែច្រឡំ
អ្នកជាជាកាច តូចប្រែជាធំ ពង្សពូជឧត្តម
ច្រឡំជារាស្រ្ត។
ឃើញសេះជាលា ឃើញក្ងានជាទា ពពាយជាទាស
សំណជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស
កប្បាសជាគ។
ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ
ពិដោរអសុដោរ ពីសាសាទរ ហិតហើយសឹមប-
រិភោគក្តាក្តិត។
២០-ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តានព្រេងព្រឹទ្ធ
រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត
ឲ្យដឹងខ្ពស់ទាប។
ដូចខ្វាក់បាំងស្បែក មួយដូចទំពែក ចង់សុំប្រេងលាប
ដូចថ្លង់ស្តាប់ច្រៀង ទះដៃព្រាកៗ ដូចខ្វិនអាបឡាប
ចង់ចងក្បិនរត់។
ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ
អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់
ប្រាំមួយហត្ថហោង។
មួយចង់ឈ្នានីស ចិត្តចង់ចចេស កុំដោយគន្លង
ពាក្យពោលអ្នកធំ ច្រឡំសូរសង ពុំគិតក្តីហ្មង
ចង់ចេរអន្តរាយ។
មួយស្រីពេស្យា បំពេញព្រហ្មចា- រីរួសអភិប្រាយ
អំពើទាំងបី ហៅពិសពុតព្នាយ សាធុសម្ទាយ
ចៀសកុំបីត្រាប់។
២៥-ប្រាជ្ញពុំស្មើពុត បម្រើលំអុត ពុំស្មើក្តីគាប់
មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្វ ស្វែងរៀនរកច្បាប់
ពុំស្មើចិត្តជា។
ស័ក្តិពុំស្មើយស អ្នកមានរបស់ ពុំស្មើស័ក្កា
សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា
កុំឲ្យមើលងាយ។
សូវសុំកុំយក គ្នាស្មើកុំរក ដូចបាវនិងនាយ
ខុសគាប់សូវអត់ កុំឲ្យឮឆ្ងាយ ក្តីសុខុមទាំងឡាយ
កុំខ្ចាយសូរស័ព្ទ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យមានក្តីគាប់
សូវបង់ធនធាន កុំឲ្យខ្លួនស្លាប់ សូវស្លាប់គួរគាប់
រសធម៌កុំបីបង់។
បណ្តាំមេបា អម្បូរលោកថា ទូកតាមកំពង់
សំពៅតាមខ្យល់ ចង្កូតតម្រង់ មេលឹមតែងត្រង់
ត្រីវិស័យជាមុខ។
៣០-ដូចចិត្តប្តីជា ដូចមានភរិយា នៅផ្ទះស្រណុក
ដូចកូនទទួល យកពាក្យឪពុក ដូចខ្ញុំឲ្យមុខ
អម្ចាស់ប្រើហៅ។
បណ្តាំមេបា អម្បូរលោកថា ព្រេងព្រឹទ្ធប្រដៅ
ទើងឆីប្រើរក ទើងស្វែងប្រើទៅ ទើងស្នេហ៍ប្រើហៅ
មិត្រមកជាមិត្រ។
ពាក្យខុសកុំស្តាប់ ក្តីខុសកុំត្រាប់ អ្នកប្រាជ្ញកុំផ្តិត
ល្ងង់កុំស្រដី ខ្សត់កុំទុកចិត្ត ពាលោកុំផ្តិត
ជាមិត្រមេត្រី។
ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្តី
កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ កុំយកពាក្យជី
ផ្ទឹមនូវពាក្យពាល។
មើលភ្នែកជញ្ជីង ក្នុងចិត្តឲ្យដឹង ណាធ្ងន់ណាស្រាល
កុំយកមណីរ័ត្ន មាសមានជាកាល ចិត្តកុំបណ្តាល
នូវបង់សីលធម៌។
៣៥-ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ
ទោះដឹងទឹកមាស កុំចេរនូវថ្ម ទោះដឹងដីស
កុំចេរសំបុត្រ។
ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត
ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ
ពុំចេរឥរិយា។
ទេពីមើលក្រឹត្យ ក្សត្រាមើលឫទ្ធិ៍ ទាហានមើលចេស្តា
ជាងមើលអំពើ អំពីហត្ថា ទោះយកភរិយា
មើលនាលំនៅ ។
អសារក្តីបី បណ្តាំមេជី ព្រេងព្រឹទ្ធប្រដៅ
អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ
ប្រាជ្ញឥតមារយាទ។
អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
ភរិយាផុតផាយ ចាយវាយឥតខ្នាត ពពាលសុទ្ធសាធ
ប្រដៅក្របាន។
៤០-ផ្ទះភ្លើងមានបី អំពើពុតស្រី ខឹងឥតប្រមាណ
កូនកាចចចេស ពុំដោយដំបូន្មាន ខ្ញុំកាចភៀសប្រាណ
ពុំឲ្យម្ចាស់ប្រើ។
ហោរាប្រើគូរ ភមូប្រើមូល ស្ទង់ទឹកប្រើស្មើ
បន្ទាត់ប្រើត្រង់ ពលផ្ចង់គប្បីប្រើ ពុំហើយគប្បីធ្វើ
កុំលែងគប្បីភ្ងា។
ក្តីកោតមានបី កោតមួយពួកស្រី ស្រដីមាយា
កោតមួយពាក្យពិស អាស្រូវជេរថា កោតមួយពាក្យពា-
លោលោកទុជ៌ន។
ពិសពស់នានា កុយខ្នាយទន្តា កាលគត់ស្តាប់មន្ត
ត្រង់ពិសពាក្យពាល រោលរាលពុំស្រន់ សូម្បីអស់ជន្ម
ក្រមន្តបោសបាន។
ហេតុនោះគួរគិត គួររិះរកហិត ថ្នាំពិសឲ្យស្រាន្ត
ដ៏លោកនេះគួរ រកអ្នកទ្រង់ញាណ សេពសាងសីលទាន
ជាថ្នាំលោកី
៤៥-រីថ្នាំបរលោក ចៀសចាកទុក្ខសោក បង់បញ្ចិន្ទ្រីយ៍
គប្បីផឹកសត្តតិង្ស- ពោធិបក្ខិយ អាចនាំដល់ត្រី-
ពិធសម្បត្តិសារ។
ពិដោរផ្កាបី ពិដោរមេត្រី សួស្តិ៍សីលាចារ
ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាល
ដល់សួគ៌ពុំស្បើយ។
ពិដោរផ្កាបី ក្រៃលែងក្លិនភ្ញី ឥតឯល្ហែល្ហើយ
ដោយខ្យល់ច្រាសខ្យល់ នៅត្រើយឆ្លងត្រើយ ពិដោរពុំស្បើយ
ហៅរសគន្ធា។
ពិសាផ្លែប្រាំ ពិសារសធម៌ ពិសាសត្យា
ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា-
ចាចេញមធូរ។
ពិសាផ្លែប្រាំ គិតជានាយនាំ ឥន្ទ្រីយ៍ទៅចូល
ត្រីពិធសម្បត្តិ ទិព្វរ័ត្នអនុកូល ចំណេរទៅចូល
មោក្ខមគ្គាល័យ។
៥០-ធម៌នេះជាច្បាប់ ប្រសើរមហាគាប់ ឧត្តមពេកក្រៃ
ក្រអ្នកណាបាន ប្រាជ្ញាឈ្លាសវៃ អាចដឹងដោយន័យ
រសធម៌គាថា។
គួរចេះគួរចាំ គួរតាមបណ្តាំ ទូលទុកសិរសា
ធម៌នេះស្មើក្សីរ អម្រឹតធារា សម្តេចភគវា
សាធុប្រោសប្រាណ ។
អ្នកណាបានស្តាប់ អ្នកណាបានត្រាប់ អ្នកណាបានធ្យាន
រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន
ដល់និព្វានហោង៕
(ចប់ដោយបរិបូណ៌ហោង)
ច្បាប់ហៃមហាជន
១-ហៃមហាជនសប្បុរស ទោះស្រីប្រុសកបកិរិយា គួរគិតយកប្រាជ្ញា ចងចាំជាប់ជាគន្លង។
មានច្បាប់ពីបូរាណ លោកទូន្មានតែងទុកឲ្យ
ជនជាតិនៅឯក្រោយ ចងជាច្បាប់ទុកគ្រប់ប្រាណ។ ធម្មតាអ្នកចិត្តល្អ ពុំដែលក្រខ្សត់ប៉ុន្មាន
ទេព្តាជាប្រធាន តែងចម្រើនសុខឥតសៅ។
បើធ្វើចិត្តអាក្រក់ ដើរលួចឆក់លោកសៅដៅ
ទ្រព្យនោះណាបាត់ទៅ ដូចអគ្គីឆេះរោលរាល។
៥-ទេព្តានឹងផ្តន្ទា ឲ្យវេទនានៅកណ្តាល
នរកទុក្ខអម្បាល លំបាកណាស់ណ៎ាអ្នកអើយ។
សម្បត្តិក្នុងលោកី បរលោកក្តីពុំត្រាស្បើយ
ទុក្ខដច្រើនពេកណាស់ហើយ តែងនឹងរងកម្មវេរា។
បើចង់ឲ្យបានសុខ ឲ្យវិតក្កក្នុងចិន្តា
ខិតខំពិចារណា នឹងចរចាមានមេត្រី។
បើចង់បានជាធំ នោះឲ្យខំរៀនសេចក្តី
ឲ្យច្បាស់តាមបាលី កេរ្តិ៍គម្ពីរច្បាប់ធម៌អាថ៌។
កុំអាងតែស័ក្តិបុណ្យ ចិត្តលោភលន់លើតម្រា
រីបុណ្យនោះអសារ ទ្រព្យធនណាអន្តរាយ។
១០-ចេះចាំក្នុងសេចក្តី មានមេត្រីពាក្យបរិយាយ
មេត្តាអ្នកទាំងឡាយ អ្នកនោះនឹងជួយឲ្យពរ។
កុសលនោះទ្រទ្រង់ ជួយឲ្យគង់ស័ក្តិយសល្អ
នោះនឹងចូលអាករ ទ្រព្យធនមកពីជិតឆ្ងាយ។
បើកាន់កាប់ដោយធម៌ ស័ក្តិយសល្អឃើញសប្បាយ
ទ្រព្យធនផងទាំងឡាយ ទុកឲ្យកូនចៅឆីបាន។
គួរគន់គិតរំពឹង រិះជញ្ជឹងមើលប្រមាណ
កុសលព្រេងនោះមាន នឹងខំថ្វីពេកអម្បាយ។
ច្បាប់ធម៌ពីបុរាណ មាននិទានជាបរិយាយ
គម្ពីរចោទចែងចាយ ទូន្មានមកទុកឲ្យស្តាប់។
១៥-កុំខំហួសវាសនា កុំចរចាចោលឯច្បាប់
កុំប្រឹងចោលសណ្តាប់ កុំបន្លប់ចោលឯខ្នាត។
ធ្វើអ្វីគួរឲ្យគិត មើលពិនិត្យដោយបទបាឋ
គប្បីឲ្យសង្វាត កុំឲ្យខាតប្រយោជន៍ខ្លួន។
ទៅមុខប្រយ័ត្នក្រោយ កុំឲ្យធ្លោយគិតឲ្យមួន
ការអ្វីមើលឲ្យថួន ឲ្យត្រូវជួននឹងរាជការ។
កុំអាងថាខ្លួនចេះ អួតចំណេះមានប្រាជ្ញា
ឲ្យដឹងពិចារណា ព្រឹទ្ធាចារ្យនូវតូចធំ។
រីក្នុងជាតិនេះនៃ ទោះប្រុសស្រីឲ្យគួរសម
ទើបបានធ្វើជាធំ និយាយលើគេនោះបាន។
២០-ដូចអង្គព្រះអាទិត្យ ដ៏មានឫទ្ធិជាប្រធាន
ពន្លឺភ្លឺសព្វស្ថាន នោះពុំបានចន្លោះឡើយ។
គិតឃើញគួររំពឹង កុំស្ងៀមឈឹងឈប់ព្រងើយ
កុំស្ងៀមធ្វើកន្តើយ ខ្លួនធំហើយត្រូវត្រួតត្រា។
បើស្ងៀមពុំរិះគិត នឹងងងឹតដូចយប់ណ៎ា
ធ្លាយធ្លុះខុសខូចការ រីទោសាដិតដល់ខ្លួន។
ហេតុតែពុំពិនិត្យ ដោយសុចរិតតាមច្បាប់ក្បួន
ធ្លុះធ្លាយឲ្យខូចខ្លួន នោះនៃជួនដូចព្រឹក្សា។
ដើមឈើដុះក្នុងព្រៃ តូចធំក្តីច្រើនត្រៀបត្រា
ឲ្យជ្រៃនៅដោយសារ គិតខុសការខ្លួនអប្រិយ។
២៥-ជ្រៃឥតអសុរោះ ដូចមនុស្សអន្យតិរ្ថិយ
តែងតែមានឲ្យភ័យ អាប់អន់អស់អង្គរូបា។
បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹមចរចា
កុំចាត់ដោយមុសា កុំពាលោដោយក្បួនច្បាប់។
រក្សាកេរ្តិ៍មារយាទ កុំឲ្យឃ្លាតនៃសណ្តាប់
មានក្នុងគម្ពីរស្រាប់ គួរខំរៀនរក្សាខ្លួន។
រក្សាអស់ទ្រព្យធន យសស័ក្តិបុណ្យឲ្យមាំមួន
ដោយតេជតេជៈខ្លួន កេរគម្ពីរទូន្មានទុក។ បើចង់ធ្វើមេបា ឲ្យឧស្សាហ៍នៅភូមិស្រុក
ចង់បានប្រាណស្រណុក ច្បាប់ចងទុកឲ្យរៀនគិត។
៣០-បើបានងារស័ក្តិយស ចិត្តឲ្យស្មោះនឹងមហាក្សត្រ
បើចង់គង់សម្បត្តិ ច្បាប់លោកថាកុំសូវចាយ។
បើចង់ធ្វើជាហោរ ឲ្យរៀនគូរលេខទំនាយ
ចង់សងគុណទាំងឡាយ បើនិយាយឲ្យបរមត្ថ។
បើចង់ឲ្យបរិសុទ្ធ ឲ្យលំអុតកេរ្តិ៍មារយាទ
បើចង់រក្សាញាតិ កុំឲ្យឃ្លាតទីប្រតិបត្តិ។
បើចង់ឲ្យបានសុខ ចៀសចាកទុក្ខឲ្យកំណត់
បើស្តីៗតាមបទ បើឃើញពុតកុំក្រេវក្រោធ។
សន្តាននៅក្នុងស្រុក អំពល់ទុក្ខកុំពិរោធ
គង់តែគេនឹងកោត ខ្លាចអំណាចអំណត់នោះ។
៣៥-បើចង់ឲ្យអប្រិយ បង្កើតក្តីអាក្រក់ឈ្មោះ
បើចង់ឲ្យត្រូវខ្នោះ នោះឲ្យគិតធ្វើជាចោរ។
សេចក្តីនេះមានច្រើន រាប់រយពាន់ក្នុងនគរ
និទានច្បាប់ទុកមក៍ គ្រាន់តែមើលដឹងសេចក្តី។
ឲ្យគិតពិចារណា ដោយប្រាជ្ញាញាណវាងវៃ
ត្រិះរិះអធ្យាស្រ័យ គួរឲ្យគិតរក្សាកាយ។
រីលោកមានស័ក្តិយស បុណ្យខ្ពង់ខ្ពស់ធំទូលាយ
អ្នកតូចកុំមើលងាយ កុំផ្ទឹមកាយនឹងលោកឡើយ។
បើស្តីឲ្យមានក្រែង កុំជល់ជែងពាក្យលោកឡើយ
តតបថែមរឿយៗ មានទោសហើយខ្លួនអាស្រូវ។
៤០-ដូចអ្នកចេះពុះឧស ពុំដែលខុសសុទ្ធតែត្រូវ
ឧសសាញដូចម្តេចកូវ ត្រូវដដែលសឹងបែកបាន។
ហេតុនេះគួរប្រយ័ត្ន តាមព្រះក្រឹត្យធម៌ទូន្មាន
កុំបីធ្វើបំពាន រក្សាប្រាណកុំបីធ្លោយ។
បើខឹងដូចម្តេចក្តី ប្រុងស្មារតីកុំឲ្យធ្លោយ
ខឹងនោះនឹងខុសក្រោយ ខឹងនោះឲ្យមានទោសា។
ទោសឲ្យបង់ស័ក្តិបុណ្យ បង់ទ្រព្យធនភរិយា
មានកាលក្ស័យជន្មា ដល់អាត្មាសោតសឹងមាន។
បីដូចសត្វមមាច កាន់ចិត្តកាចទ្រូស្តសាមាន្យ
ហ៊ានហើរដល់ពុះពាន ព្រះអគ្គីឆេះឆាប់ក្រៃ។
៤៥-ហេតុនេះគួររិះគិត គួរចូលចិត្តកុំសង្ស័យ
គួរប្រឹងប្រុងស្មារតី តាមវិន័យច្បាប់ធម៌ថា។
ទោះផ្តាំព្រះមហាក្សត្រ ទាំងព្រាហ្មណ៍ព្រឹទ្ធនូវយោធា
ទោះផ្តាំព្រះមាតា ព្រះបិតាជាប្រធាន។
ឲ្យដឹងកលកិច្ចការ មើលអធ្យាស្រ័យប្រមាណ
បើលោកព្រះទ័យក្សាន្ត មានសេចក្តីសុំចរចា។
កលមួយលោកនិយាយ អ្នកជិតឆ្ងាយពីរាជការ
ស្តីលលេងក្តីណា កុំចរចាកាន់លោកឡើយ។
ទោះបីលោកសប្បាយ ឈប់និយាយនោះស្រេចហើយ
តាមហេតុនោះអ្នកអើយ កុំចរចាការអ្វីៗ។
៥០-មួយលោកនឹងស្តីផង ចូរចាប់ចងចាំសេចក្តី
កុំបីភ្លេចឡើយនៃ ពាក្យបណ្តាំគ្រប់ប្រការ។
មួយបើគ្រូបាធ្យាយ ឪពុកម្តាយនូវយោធា
ព្រះមហាក្សត្រក្តីណា លោកមានការក្រជាងាយ។
លោកប្រើឲ្យទៅមើល៍ សព្វសារពើការទាំងឡាយ
ទោះការនៅជិតឆ្ងាយ គួរពិនិត្យមើលឲ្យជាក់។
ឲ្យដឹងការវែងខ្លី តូចធំក្តីទោះមាសប្រាក់
ពិនិត្យមើលឲ្យជាក់ ក្នុងបញ្ជីជាចំណាំ។
ទោះបីឥតដំណឹង ការពុំដឹងភ្លេចពុំចាំ
ទោះនឹងធ្វើជាធំ ស្តីលើគេសោតពុំបាន។
៥៥-បើដឹងការកលអ្វី ចាំកុំភ្លេចក្នុងវិញ្ញាណ
ទើបធ្វើជាធំបាន ហេតុដោយមានមារយាទល្អ។
បើលោកមានក្រេវក្រោធ ស្តីពិរោធខឹងវឹកវរ
ជេរពោលបន្ទោសមក៍ តាមដំណើរដែលខ្លួនធ្វើ។
កុំប្រឹងតបតឆ្លង ឆ្លើយសាសងកេរដំណើរ
ពាក្យពេចន៍សព្វសារពើ ប្រឹងប្រកែកជជែកឈ្លោះ។
ប្រៀបដូចជាភ្លើងឆេះ ដំណើរនេះចំចំពោះ
កុំខឹងប្រកែកឈ្លោះ នឹងភ្លើងនោះពុំឈ្នះឡើយ។
មួយដូចដំណើរខ្លួន អ្នកធំគួនពុំត្រាស្បើយ
ដូចភ្លើងឆេះឯងហើយ គួរចូលចិត្តគិតចងចាំ។
៦០-គួរតែយកទឹកទៅ លត់ភ្លើងក្តៅតាមចំណាំ
សោះលោកខឹងមួនមាំ យកអំណត់ទើបលត់បាន។
អត់ចាំលោកបាត់ក្រោធ ខឹងពិរោធលុះស្រាកស្រាន្ត
កុំថែមដោយដើមដាន ដំណើរនោះជាឯក្រោយ។
លោកនឹងកោតថាចេះ មានចំណេះមិនថ្លស់ធ្លោយ
លោកគិតអាណិតក្រោយ ឃើញដឹងដោយសេចក្តីត្រង់។
លោកថាខ្លួនចេះអត់ មានអំណត់មិនល្ងើល្ងង់
នោះលោកនឹងតម្រង់ ឲ្យកេរ្តិ៍គង់កើតសុខា។
ទោះបីលោកអាណិត ខំរិះគិតពិចារណា
រិះរេរកប្រាជ្ញា រក្សាខ្លួនដោយក្រឹត្យក្រម។
៦៥-យកលោកជាទីពឹង លើពំនឹងលោកជាធំ
គួរគិតឲ្យគួរសម ទោះដេកដើរអង្គុយក្តី។
ឲ្យមានទីប្រតិបត្តិ គួរប្រយ័ត្នប្រុងស្មារតី
ទោះទ្រព្យលោកថោកថ្លៃ គន់រំពៃមើលរក្សា។
ខ្លួនពឹងលើលោកហើយ កុំព្រងើយប្រហែសការ
ប្រយ័ត្នប្រុងប្រាជ្ញា តាមសណ្តាប់ច្បាប់ប្រដៅ។
ប្រៀបដូចដើមឈើធំ វល្លិ៍ដុះរុំព័ទ្ធពីក្រៅ
វល្លិ៍សូមសំណាក់នៅ ដើមឈើនោះដុះខ្ពស់ផង។
វល្លិ៍ខ្ពស់ព្រោះគុណឈើ វល្លិ៍ព័ទ្ធលើនោះឯងហោង
វល្លិ៍វារព័ទ្ធទាក់ទង មានផ្លែផ្កាច្រើនក្រាស់ក្រៃ។
៧០-ឈើដូចលោកមានបុណ្យ វល្លិ៍ដុះព័ទ្ធពាក់ប្រស្រ័យ
ដូចអ្នកតូចនោះនៃ គួរគិតកុំភ្លេចគុណឡើយ។
បើអ្នកណាដឹងគុណ កុសលបុណ្យចម្រើនឲ្យ
បើភ្លេចគុណគេហើយ បាបផ្តន្ទាឃើញថ្មីៗ។
បរលោកមើលមិនយល់ ឃើញដឹងកលកេរ្តិ៍លោកី ដឹងគុណពុំភ្លេចក្តី ដូចប្រុសស្រីដឹងស្រាប់ហើយ។
ហេតុនោះគួររេគិត រិះពិនិត្យកុំព្រងើយ
កុំធ្វេសប្រហែសឡើយ គុណនោះស្មើយានជំនិះ។
ឈ្មួញទឹកពិតពឹងទូក រីឈ្មួញគោកពឹងរទេះ
សំណាងពឹងចំណេះ ប្រាជ្ញប្រាយចេះពឹងគម្ពីរ។
៧៥-ព្រះសង្ឃពឹងវិន័យ សត្វភពត្រៃពឹងធរណី
សេនាពឹងឫទ្ធី ឯអ្នកជីពិតពឹងវត្ត។
រីមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់
កិរិយាពឹងសម្ពត់ រីបរិសុទ្ធពិតពឹងសីល។
សត្វត្មាតពិតពឹងរុយ សាច់សត្វស្អុយពឹងអំបិល
មង្គលការពឹងពពិល រក្សាសីលពិតពឹងទាន។
ទានមានគុណប្រសើរ ទោះនឹងធ្វើបុណ្យសឹងបាន
ជូនឧទ្ទិសសព្វស្ថាន ផលបុណ្យបានដូចប្រាថ្នា។
រីទាននោះមានច្រើន រាប់រយម៉ឺនក្នុងសីមា
ក្រមានអ្នកឯណា នឹងស្គាល់ទានឲ្យគ្រប់ឡើយ។
៨០-ទោះបីអ្នកឯណា មានវាសនាប្រាកដហើយ
ប្រតិបត្តិទានជាត្រើយ ទានទ្រទ្រង់ទាំងភពត្រៃ។
ថាបើបានប្រតិបត្តិ ទានប្រាកដហើយប្រពៃ
បីដូចស្ថានកែវថ្លៃ កែវនៅក្នុងដួងផ្កាល្វា។
ទានជួយឲ្យបានសុខ រួចនរកបានសុខា
សុខនៅលោកីណា សុខដល់សួគ៌និព្វានហោង។
ពំនឹងពំនាក់នៅ ពឹងឲ្យត្រូវតាមគន្លង
ពឹងខុសពឹងសៅហ្មង នឹងខូចខាតខ្លួនអន្តរាយ។
ជ្រូកស្រុកពិតពឹងមនុស្ស ទុកចិត្តស្មោះថារសាយ
យូរទៅកើតដល់កាយ រងទុក្ខទល់ប្រាស់ព្រាត់គ្នា។
៨៥-មួយដូចគោក្របី សេះដំរីនូវមាន់ទា
នៅនៃនឹងមនុស្សា យូរប្រែជាសត្រូវផង។
មានកាលលក់បង្រាស ឲ្យព្រាត់ប្រាសពីមេពង
ជួនក្ស័យជីវិតផង ហេតុបំណងខុសថ្នាំងថ្នាក់។
កង្កែបគីង្គក់ហ៊ីង អរឃើញភ្លៀងស្រក់សស្រាក់
នាំគ្នាស្រែកឮជាក់ លោតលេងសាយកាលភ្លៀងនៅ។
លង់លុះដល់ភ្លៀងរាំង ដីរឹងគាំងស្ងួតទាំងស្មៅ
កង្កែបហ៊ីងអាសៅ នេសាទទៅចាប់វាយឆី។
កង្កែបហ៊ីងលាក់ខ្លួន ជ្រកពឹងពួនក្នុងធរណី
គេតាមទាន់ចាប់ឆី លុះជីវីក្សិណក្ស័យហោង។
៩០-ក្ស័យចោលកូនតូចៗ ខុសខាតខូចបង់ទាំងពង
ព្រាត់ព្រាយប្រាសចោលរូង ត្បិតខំស្រែកសម្រែកខ្លាំង។
ហេតុនោះគួររិះគិត ប្រុងគំនិតកុំភ័ន្តភាំង
គួរយកព្រះធម៌តាំង ទូន្មានចិត្តតាមនិទាន។
បើកាន់ចិត្តអាក្រក់ ដូចឈើពុកស្ថិតសព្វស្ថាន
ពុកពីបណ្តូលប្រាណ សឹងបាក់បែករហែកដើម។
ជ្រុះស្លឹងជ្រុះផ្លែផ្កា រែងវេទនាឃើញសម្បើម
ហេតុនោះគួរឲ្យខ្ពើម ចិត្តអាក្រក់កុំទុកប្រាណ។
ទុកយូរបន្តិចទៅ ជួនក្រែងត្រូវតាមនិទាន
នឹងកើតក្តីរំខាន កុំឲ្យប្រាណរោយរេចអស់។
៩៥-កុំកាន់ចិត្តឫស្យា កុំចរចាចោលសប្បុរស
ឥតទោសកុំថាខុស អ្នកចិត្តស្មោះកុំបញ្ឆោត។
ផ្គរលាន់ឮគគ្រេង កុំអួតភ្លៀងថាធ្លាក់មក
ក្រែងខ្យល់ផាត់បក់បោក ច្រានពពកមេឃស្រឡះ។
គិតការគួររំពឹង មើលសំឡឹងឲ្យជាក់ច្បាស់
គិតការកុំចោលចាស់ ជួនក្រែងទាស់នឹងខុសក្រោយ។
បើជនជាតិឯណា មានវាសនាបុណ្យលោកជួយ
កាន់ច្បាប់ខ្ជាប់មិនធ្លោយ កុសលឲ្យបានសុខា។
ឲ្យបានសុខទាំងបី សុខលោកីសុខសួគ៌ា
សុខដល់និព្វានណ៎ា ច្បាប់ធម៌ថាសុខស្រេចហោង៕
(ចប់ដោយបរិបូណ៌)
ច្បាប់ប្រុស
១-នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។ ឲ្យអស់កូនចៅក្រោយ ស្តាប់កុំឲ្យភ្លេចស្មារតី ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។ ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា ក្រគិតក្នុងចិន្តា ឲ្យបានដឹងសមនិងគួរ។ នឹងអស់ញាតិសន្តាន សោះគេមានពាក្យថាជួ កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។ ៥-នឹងដើរដូចភូជង្គ ឲ្យឱនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។ រៀនបទរៀនបាទ ច៎ាស កុំច្រឡាសលើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឲ្យវ៉ី។ អឹអើអញ់ដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច គេថាកូនឥតពូជ មិនដឹងច្បាប់និងចាស់ទុំ។ គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ គេស្តីដើមជៀវជុំ ដំនៀលនោះមកដល់ចាស់។ ១០-កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។ ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលប់ មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។ ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។ ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់ សម្ពត់ស្លៀកឲ្យខ្ជាប់ កុំអាក្រាតឲ្យក្រៅខ្លួន។ នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង។ ១៥-ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។ បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។ ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់់ចុងជើង។ ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្តារក្សាយើង ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។ កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ។ ២០-ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង។ ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង បង្កាត់កម្តៅអង្គ អុជបំភ្លឺមើលនេះនោះ។ មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង។ រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។ ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ ដងដាក់ក្អមរាត់រាយ សព្វដូចពាងអាងអុងធំ។ ២៥-កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ។ ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើជាឧស។ ជួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជួស ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។ ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ កាប់កាន់កុំដៃទទេ អង្គុយគន់មើលឆ្វេងស្តាំ។ ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ ផ្ញើក្រានគ្រាន់ដណ្តាំ បាយបានឆ្អិនឆាប់ដូចចិត្ត។ ៣០-សោះស្រីស្រដីបាន បើឧសមានមិនព្រួយគិត សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។ មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។ សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍ រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។ នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។ រដូចធ្វើចម្ការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ។ ៣៥-កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ គេមិនឲ្យ ឯងទេ តែគឺមោះព្រោះខ្ជិលដាំ។ ទោះធ្វើស្រែចម្ការ ឲ្យឧស្សាហ៍មើលថែទាំ កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង។ កុំឲ្យបង់កម្លាំង ទោះខែប្រាំងប្រើឲ្យដង ទឹកទៅស្រោចស្រប់ផង ឲ្យលូតលាស់មានផ្លែផ្កា។ ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែ ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ។ ជាងយប់បិតឫស្សី ត្បាញ់ជាល្អីតៅកញ្ជើ កុំឲ្យស្រីស្តីលើ ឥតអំពើធ្វើលេងទៅ។ ៤០-កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា។ ឲ្យមានក្តីបារម្ភ ធ្វើស្រែកុំចោលចម្ការ ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។ ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន។ ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។ កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។ ៤៥-ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។ ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។ បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម។ ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក។ កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា។ ៥០-ទោះខ្លួនជាប៉ុន្មាន ពាក្យសន្តានរែងមុសា គេម៉ៃមកអាត្មា តាមដំណឹងដំណើរខុស។ កូនអើយបាកុំធ្លោយ កុំធ្វើឲ្យអាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។ លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា មួយឆ្កួតល្បែងពាលា លេងប៉ៀប៉ោធួកំតាត់។ ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។ ធម្មតាប៉ោនិងប៉ៀ មិនដែលខ្មែរណានឹងកើត មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។ ៥៥-ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។ ពីព្រឹកស្លៀកហូលជ័រ ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។ ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងក្បាលដាំចុះ ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់។ មើលមុខល្អតិចអ្វី មិនខ្វះស្រីផ្សារឈរស្តាប់ មុខមិញដូចគេស្លាប់ មាត់ស្ញេញស្ញាញ់ពេបដូចក្មេង។ ស្រែកថ្ងូរអេះអូរអើយ អាចិកអើយអាណិតលែង អញ់រកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។ ៦០-ចិនឮព្រមស្រាយមក បណ្តើររកប្រាក់សន្តាន តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។ អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំលកុំលូកលេង គួរឲ្យវៀងឲ្យវៀរសោះ។ កុំឈរកុំឈប់ជិត ក្រែងមិនអត់បង់កេរកោះ កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។ ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្រសំឡាញ់ ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ។ ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។ ៦៥-ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់ មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា។ ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា កុំធានាណ៎ាអ្នកអាយ។ កូនអើយចូរបាចាំ ឪពុកផ្តាំកុំបីណាយ ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណ៎ា។ មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ។ ភ្លេចសីលទានសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ។ ៧០-បង្កើតតែទោសទុក្ខ បើបានសុខសឹងប្រែក្លាយ បង្កើតក្តៅក្រហាយ ឲ្យទាស់ទែងខឹងនឹងគ្នា។ ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា មានកាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។ បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន ឯបងខឹងនឹងប្អូន ម្តាយនឹងកូនគុំធ្វើគ្នា។ រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្តៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ។ មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ លក់ព្នៃខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា។ ៧៥-គេកាប់ដោតទាំងក្បាល មិនចេះចាលចិត្តឡើយណ៎ា ភ្លេចខ្លួនសូន្យសោះសា នឹកតែត្រង់សេពសប្បាយ។ រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។ នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា។ អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់អាត្មា មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង។ វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង ផឹងហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ។ ៨០-ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ កម្លាំងឯងស្មើចៃ មិនកោតគេតិចឡើយណា។ ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។ បញ្ជោរបញ្ចៀសផ្តាស់ ជេរវាងវាសមិនចំឈ្មោះ នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ ប្រពន្ធឃើញឃាត់ទៅ ប្តីមិនត្រូវថាកុំអ្នក ឯងខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា។ មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសម្ពត់អស់ពុំដឹង។ ៨៥-គេឃើញអស់ខ្មាស់ខ្មុំ ក្មេងជៀងជុំសើចទ្រហឹង ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំងខ្លួន។ កំណើតអ្នកផឹងស្រា កុំអួតថាឯងនឹងនួន ដឹងហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន។ អ្នកស្លូតទៅជាកាច ឯអ្នកខ្លាចទៅជាហ៊ាន ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។ នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណាផឹងហើយចាប បង់កិត្តិយសពុំសួស្តី។ គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ នឹងធ្លាក់ទៅអវិចី នរករងទុក្ខវេទនា។ ៩០-ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា ចូរស្តាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ។ នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង់។ លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់ យកដែកដុលបោះបង់ ក្នុងភ្លើងក្រានឆេះច្រាលឆ្អៅ។ បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្តៅ កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ។ នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន ដោយធម៌ពីបុរាណ លោកឧបមាដូច្នេះណា។ ៩៥-ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា ប្រដៅខ្ញុំនេះណ៎ា សព្វសេចក្តីដូច្នេះនៃ។ កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិតមៃ គិតចងជាសេចក្តី ប្រដៅជនចប់ម្ល៉េះហោង៕ (ចប់ដោយបរិបូរណ៍) ច្បាប់ក្រម នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង ដោយចិត្តមាកងាយ។ប្រើឪនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍។ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរត្ន ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន។ នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឲ្យហ៊ាន បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលឹកលាន ដោយចិត្តអន្ធពាល។ ម្តាយឱពុកសោតណា ស្រឡាញ់ស្ងួនភ្ងា ហៅកូនសង្សារ អាចមកបំបួស ហេតុចង់សម្ភារ ប្រើបង់អន្ធពាល រៀនដោយក្រមច្បាប់។ សង្វាតសរសេរ អស់អញ់កុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញប្ត កុំធ្វើលេលាប់ ហែអស់សាមណេរ ម្តាយមកបង្វែរ អ្នកជាបាធ្យាយ សូមអ្នកសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ ដូចនៅគ្រហស្ថ។ កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់ នាំញាតិទាំងឡាយ។ អាស៊ូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ ប្រយោជន៍ទាំងបី។ មួយចង់ក្តីច្បាប់ ឲ្យបានខ្លួនគាប់ នៅនាលោកីយ៍ មួយចង់ប្រាជ្ញា មិនឲ្យអប្រិយ មួយចង់បារមី នាំញាតិទាំងឡាយ។ ហៃអស់សាមណេរ កុំធ្វើដែលដែរ ត្រង់ក្តីពាយងាយ លំអុតបំរើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្តាយ ឪពុកទីទៃ។ សង្វាតសូត្ររៀន កុំធ្វើអៀនប្រៀន ក្នុងចិត្តសព្វថ្ងៃ លំអុតបម្រើ ផ្គាប់ដោយហឬុទ័យ បារម្ភមៃៗ ក្តីច្បាប់កុំបីបង់។ ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យសង្ឃ ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់ ចំណេរទៅលង់ ខ្លួនបានជាធំ។ សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យក្រម បម្រើបាធ្យាយ ឲ្យមានបារម្ភ ទើបខ្លួនជាធំ ទៅដល់មហាក្សត្រ។ ច្បាប់នេះសោតណា ទូន្មានអាត្មា ថែនៅពុំបាត់ ទោះខ្លួនឥតបុណ្យ បម្រើមហាក្សត្រ គោរពប្រតិបត្តិ យសនោះពុំលែង។ ហេតុបានដឹងច្បាប់ បានដូចបង្គាប់ ចិត្តគ្រូយល់ស្តែង ទោះទៅបម្រើ ស្តេចជាគម្តែង យសនោះពុំលែង ប្រាកដពណ្ណរាយ។ ក្តីនេះជាច្បាប់ ឲ្យសាមណេរត្រាប់ សព្វសរិលទាំងឡាយ កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្តាយ បង្កើតក្តីច្បាប់។ សាមណេរណាៗ ទោះមានប្រាជ្ញា នឹងចង់រៀនត្រាប់ ឲ្យយកត្រចៀក នោះឱនចូលស្តាប់ ធ្វើដោយក្រមច្បាប់ នៃគ្រូបាធ្យាយ។ សាមណេរណាសោត ចិត្តនោះក្រេវក្រោធ ឲ្យជៀសចេញឆ្ងាយ ច្បាប់នេះមិនខំ សាមណេរទាំងឡាយ តាមចិត្តសប្បាយ អាត្មាទីទៃ។ នរូអ្នកណា នឹងស្វែងប្រាជ្ញា ឲ្យបានខ្លួនថ្លៃ ចូរដឹងខុសគាប់ ដោយអធ្យាស្រ័យ ស្តាប់ដោយហឫទ័យ អ្នកជាបាធ្យាយ។ ទោះនឹងស្វែងធម៌ ឲ្យមានសម្គាល់ កុំធ្វើរាយមាយ ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំបីណាយ កុំឲ្យអន្តរាយ នូវច្បាប់ក្រមផង។ រីគ្រូបាធ្យាយ ប្រដូចនូវម្តាយ ឪពុកយើងផង ហ្វឹកហ្វឺនប្រដៅ មិនឲ្យមានឆ្គង តាមដោយគន្លង ព្រេងព្រឹទ្ធបូរាណ។ នរូអ្នកណា នឹងស្វែងប្រាជ្ញា ជារស្មីប្រាណ ឲ្យគិតជញ្ជឹង រំពឹងលែងបាន កុំធ្វើបំពាន ប្រទូស្តវឹងស្នង។ នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង នៃចិត្តចិន្តា។ រីនឹងចេះឯង ដូចអ្នកវង្វេង កណ្តាលអធ្វា ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា ឥតអ្នកដឹកដៃ។ សូម្បីរកផ្លូវ ពុំដែលនឹងត្រូវ សឹងពានឯព្រៃ ហេតុត្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្តនោះសង្ស័យ ដូចដល់ពុំដល់។ នេះដូចអ្នកផង ពុំដោយគន្លង នៃលោកណាយល់ សឹងធ្វើមោហោ ទោសោកំហល់ ពុំអាចទប់ទល់ នាធ្ងន់នាស្រាល។ ប្រដៅក្តីច្បាប់ សឹងថាពុំគាប់ ហេតុចិត្តអន្ធពាល ក្តីច្បាប់ទម្ងន់ សឹងថាជាស្រាល ហេតុចិត្តអន្ធពាល ចង់តែសប្បាយ។ ពុំដឹងដើមគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្តាយ ភ្លឺពីមនុស្សលោក រួចដល់សួគ៌នាយ ជៀសចតុរាបាយ នរកទាំងបួន។ នាបីហៅគ្រូ កុំធ្វើមូទូ ចិត្តនោះឲ្យស្ងួន កុំធ្វើតម្កើង ចង់ធំតែខ្លួន ក្រែងបាបមកចួន នៅនាលោកី។ រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី ហើយឲ្យរុងរឿង អស់បញ្ចិន្ទ្រិយ ស្មើព្រះជននី ជនកសោតហោង។ ព្រះជនកសោតណា បង្កើតអាត្មា ឲ្យមានសរិលផង រក្សាពីតូច មិនឲ្យមានហ្មង អស់សុខទុក្ខផង ពុំដែលនឹងឆ្អន់។ ព្រះជនកព្រះជននី បើនឹងស្រដី ប្រសើពេកពន់ ថាភ្នំព្រះសុមេរុ៍ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍ ពុំអាចកន្លង ។ រីគ្រូបាធ្យាយ ប្រដូចនូវម្តាយ ឪពុកឯងហោង អាចឲ្យក្តីច្បាប់ ប្រដៅធម៌ផង ដោយនូវគន្លង ព្រះពុទ្ធទាំងឡាយ។ នរូអ្នកណា ទោះមានប្រាជ្ញា ឲ្យគិតវែងឆ្ងាយ គុណនោះទាំងបី ហៅមហាទូលាយ កុំឲ្យអន្តរាយ ក្តីពីព្យាយាម ។ រីបុណ្យនិងបាប អំពើសុភាព នោះវាតែងតាម ប្រដូចស្រមោល អន្ទោលតាមប្រាណ ពុំដែលចៀសបាន ត្រង់ក្តីសល់វល់។ ឲ្យគិតជញ្ជឹង ហើយឲ្យរំពឹង ប្រាជ្ញាឲ្យយល់ ឲ្យមានវីរិយំ សច្ចំកុសល កុំធ្វើសល់វល់ នឹងក្តីទុក្ខសោក។ នរូអ្នកណា នឹងនាំអាត្មា ឧស្សាហ៍អធ្យោគ ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោក ចូលមហាបថមោក្ខ គឺនិព្វានហោង៕ (ចប់ដោយបរិបូណ៌ហោង) |